ព័ត៌មានអន្តរជាតិ

រុស្ស៊ី សាទរចំពោះការដណ្តើមយក តំបន់ Luhansk តែសមរភូមិដ៏ធំបំផុត ជាគោលដៅចង់បាន នៅមិនទាន់សម្រេច

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ថា ទោះបីជារុស្ស៊ី អាចទទួលបានរង្វាន់ ជាមួយនឹងការចាប់យកតំបន់ Luhansk ភាគខាងកើត របស់អ៊ុយក្រែនក៏ដោយ គឺវានៅឆ្ងាយពីគោលដៅ​ នៃសង្រ្គាមដំបូង ដ៏មានមហិច្ឆតារបស់ទីក្រុងម៉ូស្គូ ហើយមិនបានធ្វើឱ្យទីក្រុង គៀវ មានការវាយលុកផ្នែកយោធា ដ៏ខ្លាំងក្លានោះទេ ។

អ្នកវិភាគយោធាបានលើកឡើងថា ការវាយលុករបស់រុស្ស៊ីឥឡូវនេះ នឹងប្តូរការផ្តោតអារម្មណ៍របស់ខ្លួន ទៅកាន់តំបន់ឧស្សាហកម្ម Donbas ដែលនៅសល់ ប៉ុន្តែទីក្រុង គៀវ នឹងងាយស្រួលជាង ក្នុងការការពារ ទីតាំងរឹងមាំនៅក្នុងតំបន់ Donetsk ហើយការប្រយុទ្ធដែលនឹងកំណត់ផ្លូវ នៃសង្រ្គាមនៅតែកើតមានឡើង ខាងមុខទៀត ។

លោក Neil Melvin អ្នកវិភាគ RUSI ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានលើកឡើងថា “ខ្ញុំគិតថា វាគឺជាជ័យជម្នះយុទ្ធសាស្ត្រ សម្រាប់រុស្ស៊ី ប៉ុន្តែក្នុងតម្លៃដ៏ច្រើនសម្បើម នៅក្នុងបរិបទនៃគោលដៅយោធា ដែលបានកំណត់ឡើងវិញប៉ុណ្ណោះ” ។

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអបអរសាទរកងទ័ពរបស់គាត់ កាលពីថ្ងៃចន្ទសម្រាប់ការ “រំដោះ” តំបន់ Luhansk ដោយសន្យាថា នឹងផ្តល់មេដាយសម្រាប់វីរភាព និងបានថ្លែងថា ទាហានគួរតែសម្រាកខ្លះ ។ អវកាសយានិករុស្ស៊ី៣នាក់​ បានផ្ញើសារអបអរសាទរពីលំហ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top