ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ ជាថ្ងៃអបអរសាទរខួបទី២៥ឆ្នាំ ដែលហុងកុង វិលត្រឡប់ចូលប្រទេសចិនវិញ និងថ្ងៃធ្វើពិធីចូលកាន់មុខតំណែង របស់អភិបាល នៃតំបន់រដ្ឋបាលពិសេស ហុងកុង អាណត្តិទី៦ ។

ក្នុងពិធីលោក Xi Jinping ប្រធានរដ្ឋចិនបានបង្ហាញ ពីការសួរសុខទុក្ខ ការជូនពរ និងការថ្លែងអំណរគុណ លោកបានគូសបញ្ជាក់ថា កម្មវត្ថុមូលដ្ឋាន នៃ“ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” គឺគាំពាប្រជាធិបតេយ្យ សន្តិសុខ ផលប្រយោជន៍អភិវឌ្ឍន៍ របស់ជាតិក្រោមបរិវេណនេះ ហុងកុងនិងម៉ាកាវ មានសិទ្ធិស្វ័យភាព កម្រិតខ្ពស់ ។

៥ឆ្នាំខាងមុខនេះ ជាអំឡុងពេល គន្លឹះ សម្រាប់ហុងកុង បើកអនាគតថ្មី និងលោតហោះហើរកាន់តែខ្ពស់ ។ តើគួរប្រកាន់ខ្ជាប់កាលានុវត្តភាពនេះ តាមរបៀបណា?

តាំងពីត្រឡប់ចូលមាតុប្រទេសវិញ ហុងកុងជាតំបន់រដ្ឋបាលពិសេសមួយរបស់ចិន ដែលក្រោមការគ្រប់គ្រងផ្ទាល់ ដោយរដ្ឋាភិបាលមជ្ឈិមចិន ដែលស្ថិតក្នុងប្រព័ន្ធ អភិបាលកិច្ចជាតិចិន ។

ក្នុងសន្ទរកថាថ្ងៃទី១កក្កដា លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ជាក់ថា ចាំបាច់ត្រូវអនុវត្ត “អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង” ។ នៅលើលោកគ្មានប្រជាជន ប្រទេសណាមួយ ឬតំបន់ណាមួយអនុញ្ញាត ឱ្យកម្លាំងឬជន ដែលមិនស្នេហាជាតិ រហូតដល់ក្បត់ជាតិចូលកាន់អំណាចឡើយ។
ការអភិវឌ្ឍជាមូលដ្ឋានគ្រឹះនៃហុងកុង និងកូនសោមាស សម្រាប់ដោះស្រាយបញ្ហាគ្រប់មុខ នៅហុងកុងផងដែរ។ ក្នុងកំឡុងពេល នៅហុងកុងលើកនេះ លោក Xi Jinping បានចុះត្រួត ពិនិត្យការងារ នៅសួនវិទ្យាសាស្ត្រ ហុងកុងជាពិសេស ដើម្បីបង្ហាញពីការគាំទ្រ ដ៏ច្បាស់ខ្លាំងចំពោះការ ច្នៃប្រឌិតថ្មីផ្នែកបច្ចេកវទ្យា ។
រួមចំណែកក្នុងស្ថានភាពចិន ហុងកុងមុខជានឹងបន្តសរសេររឿងរ៉ាវ អភិវឌ្ឍថ្មីនិងភាពរុងរឿងថ្មី៕





