ព័ត៌មានអន្តរជាតិ

អង់គ្លេស​ នឹងមិនដាក់ពង្រាយនាវាចម្បាំងទៅកាន់សមុទ្រខ្មៅ ដើម្បីជួយដល់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែន នោះទេ

បរទេស៖ នាយករដ្ឋមន្ត្រី គឺលោក Boris Johnson បាននិយាយថា ចក្រភពអង់គ្លេសនឹងមិនដាក់ពង្រាយនាវា ចម្បាំងទៅកាន់សមុទ្រខ្មៅ ដើម្បីជួយដល់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននោះទេ។

ការនាំចេញពីប្រទេសអ៊ុយក្រែនដែលជាអ្នកនាំចេញគ្រាប់ធញ្ញជាតិធំមួយត្រូវបានរំខានបន្ទាប់ពីការវាយលុករបស់រុស្ស៊ីប្រឆាំងនឹងប្រទេសនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសភាកាល ពីថ្ងៃចន្ទ លោក Johnson ត្រូវបានសួរឱ្យបញ្ជាក់ថាតើលោកកំពុងសម្លឹងមើលការរំលោភលើអនុសញ្ញា Montreux ដែលជាកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ ១៩៣៦ ដែលអនុញ្ញាតឱ្យប្រទេសតួកគី រារាំងការចូលទៅកាន់សមុទ្រ ខ្មៅសម្រាប់នាវាចម្បាំងពីខាងក្រៅតំបន់។

លោក Boris Johnson បានឆ្លើយថា «ទេ យើងមិនមើលនោះទេ។ មានដំណោះស្រាយជំនួស គឺមិនពាក់ព័ន្ធនឹង វត្តមានរបស់ចក្រភពអង់គ្លេស ឬនាវាចម្បាំងផ្សេងទៀតនៅក្នុងសមុទ្រខ្មៅ”។ យ៉ាងណាក៏ដោយ លោក Boris Johnson បានផ្តល់យោបល់ថា ទន្លេ Danube និងទន្លេផ្សេងទៀត ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវដែក អាចត្រូវបានប្រើដើម្បីដឹកជញ្ជូនគ្រាប់ធញ្ញជាតិចេញពីអ៊ុយក្រែនបាន។

នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបាននិយាយថា វិធីសាស្រ្តទាំងនេះអាចជួយ “ទទួលបានគ្រាប់ធញ្ញជាតិ ក្នុងបរិមាណតិច” ផ្ទុយពីការរៀបចំក្បួនដង្ហែតាមសមុទ្រ៕

ប្រែសម្រួលៈ ណៃ តុលា

To Top