Update: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ត្រូវបានវាយប្រហារ និងហូរឈាមចេញពីព្រឹត្តិការណ៍យុទ្ធនាការមួយ ក្នុងតំបន់ Nara កាលពីថ្ងៃសុក្រ។ នេះបើតាមទីភ្នាក់ងារព៍ត៌មានបារាំង AFP នៅមុននេះបន្តិច។
បណ្តាញផ្សព្វផ្សាយជាច្រើន រួមទាំងទីភ្នាក់ងារសារព័ត៌មានក្យូដូ បាននិយាយថា អតីតនាយករដ្ឋមន្ត្រី ត្រូវបានវាយប្រហារ ដោយទាំងទីភ្នាក់ងារព៍ត៌មានក្យូដូ និងទូរទស្សន៍សាធារណៈ NHK រាយការណ៍ពីសំឡេងនៃគ្រាប់កាំភ្លើងជាក់ស្តែង។
អតីតមេដឹកនាំជប៉ុនរូបនេះ ត្រូវបានគេរាយការណ៍ថា បានសន្លប់បន្ទាប់ពីឧប្បត្តិហេតុ។
ប្រែសម្រួលដោយ៖ សយ សុភា
