ព័ត៌មានអន្តរជាតិ

Update ៖ របៀបវារៈសំខាន់ នៃកិច្ចប្រជុំក្រុម G20 ផ្តោតសំខាន់លើបញ្ហា សង្គ្រាមនៅអ៊ុយក្រែន

បាលី ៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ថា ក្រុម G20 នឹងជួបប្រជុំគ្នា នៅកោះបាលី នៅថ្ងៃសុក្រនេះ ដែលមានសហរដ្ឋអាមេរិកចូលរួមផងដែរ ដែលជំរុញប្រទេស ដែលមានសេដ្ឋកិច្ចកំពូល លើពិភពលោក ឱ្យដាក់សម្ពាធ លើប្រទេសរុស្ស៊ី ជុំវិញការលុកលុយ របស់ខ្លួនលើប្រទេស អ៊ុយក្រែន ខណៈដែលអ្នកការទូតកំពូល របស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ ត្រៀមសម្រាប់ការតទល់គ្នា ជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើម ។

លោក Antony Blinken រដ្ឋមន្ត្រីការបរទេស អាមេរិក ក៏នឹងស្វែង រកការបើកការសន្ទនាឡើងវិញ ជាមួយទីក្រុងប៉េកាំង ក្នុងកិច្ចពិភាក្សា ជាមួយសមភាគីចិន លោក Wang Yi ដែលជាលើកដំបូង ក្នុងរយៈពេលប៉ុន្មាន ខែបន្ទាប់ពីភាពតានតឹង បានតានតឹងលើបញ្ហារួមទាំងកោះតៃវ៉ាន់ផងដែរ ។

ប៉ុន្តែលោក Blinken នឹងគេចចេញពីជំនួប ដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ជំនួសវិញដោយចង្អុល ទៅកាន់ទីក្រុងម៉ូស្គូ សម្រាប់ការបង្កឱ្យមានវិបត្តិអាហារ និងថាមពលសកល ហើយអំពាវនាវឱ្យសមាជិកក្រុម G20 គាំទ្រគំនិតផ្តួចផ្តើម របស់អង្គការសហប្រជាជាតិ (UN)ដើម្បីបើកផ្លូវសមុទ្រឡើងវិញ ដែលត្រូវបានរារាំងដោយសង្រ្គាម ។

មន្ត្រីជាន់ខ្ពស់ អាមេរិកមួយរូប បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា “អ្នកនឹងឃើញថា យើងនឹងមានសមត្ថភាព ចាំបាច់ក្នុងការធ្វើឱ្យ ច្បាស់នូវការ ទទួលខុសត្រូវរបស់រុស្ស៊ី ចំពោះបញ្ហាមួយចំនួន ដែលក្រុម G20 នឹងដោះស្រាយ” ។

កិច្ចប្រជុំនេះ គឺជាការឈាន ទៅដល់កិច្ចប្រជុំកំពូលរបស់មេដឹកនាំនៅលើកោះរមណីយដ្ឋានឥណ្ឌូណេស៊ី នៅក្នុងខែវិច្ឆិកា ដែលមានបំណងផ្តោត លើការងើបឡើងវិញជាសកល ពីជំងឺរាតត្បាតជំងឺកូវីដ-១៩ ។

ប៉ុន្តែការយកចិត្តទុកដាក់ បានបង្វែរទៅរកការឈ្លានពានរបស់ទីក្រុងម៉ូស្គូ មកលើអ៊ុយក្រែន បន្ទាប់ពីប្រទេសនេះ បានធ្វើឱ្យទីផ្សារសកលលោក បានធ្វើឱ្យតម្លៃម្ហូបអាហារឡើងថ្លៃ និងនាំឱ្យមានការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ី ។

កិច្ចប្រជុំនេះនឹងដាក់លោក Blinken និងលោក Lavrov នៅក្នុងការប៉ះទង្គិចគ្នារបស់គ្នាទៅវិញទៅមកជាលើកដំបូងចាប់តាំងពីការផ្ទុះសង្រ្គាម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top