បរទេស ៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ទោះបីជាប្រទេសទាំង ហូឡង់ និងអាល្លឺម៉ង់កំពុងរងផលប៉ះពាល់ខ្លាំង ពីវិបត្តិថាមពលដូចគ្នា ក្តីប៉ុន្តែអាល្លឺម៉ង់គឺ នឹងទំនងប្រកាសបិទ ទីតាំងរោងចក្រ នុយក្លេអ៊ែររបស់ខ្លួន ដែលនៅសេសសល់ បន្ថែមទៀតផងដែរ ។
រដ្ឋមន្ត្រី នៃក្រសួងកិច្ចការងារ អាកាសធាតុ និងថាមពល របស់ហូឡង់លោក Rob Jetten បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតកាលពីថ្ងៃពុធម្សិលមិញថា គាត់បានធ្វើការស្នើសុំរួចរាល់ហើយទៅរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច របស់អាល្លឺម៉ង់ លោក Robert Habeck ដើម្បីឲ្យអាល្លឺម៉ង់គួរ បន្តរក្សាប្រតិបត្តិការ នៃរោងចក្រនុយក្លេអ៊ែរ ដែលនៅសេសសល់ទាំង៣នោះសិន ។
គួរឲ្យដឹងដែរថា អាល្លឺម៉ង់បានបិទរោងចក្រ របស់ខ្លួនចំនួន៣ ក្នុងចំណោម៦ ចុងក្រោយកាលពីឆ្នាំ ទៅហើយកំពុងរៀបចំបិទ ទីតាំងរោងចក្រ៣ផ្សេងទៀត ដែលនៅសេសសល់នោះ តាមផែនការនៅក្នុងឆ្នាំ ៕
ប្រែសម្រួល៖ស៊ុនលី