ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបើកទូលាយ សម្រាប់កិច្ចចរចាសន្តិភាព ហើយការចរចាជាមួយអ៊ុយក្រែន នឹងកាន់តែលំបាក ជាមួយនឹងពេលវេលា ដែលកន្លងផុតទៅ។
លោកបានលើកឡើង “យើងមិនបដិសេធការចរចាសន្តិភាពនោះទេ ប៉ុន្តែអ្នកដែលបដិសេធ គួរតែដឹងថាពួកគេខ្ជះខ្ជាយពេលវេលាកាន់តែច្រើន វានឹងកាន់តែលំបាក សម្រាប់ពួកគេក្នុងការចរចាជាមួយយើង”។
លោកពូទីនបានបន្ដថា លោកខាងលិចដែលដឹកនាំ ដោយសហរដ្ឋអាមេរិក បានឈ្លានពានយ៉ាងខ្លាំង ចំពោះប្រទេសរុស្ស៊ីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមថា “សំណើរបស់យើងក្នុងការបង្កើតប្រព័ន្ធសន្តិសុខ ស្មើភាពគ្នានៅអឺរ៉ុប ត្រូវបានច្រានចោល។ គំនិតផ្តួចផ្តើម សម្រាប់ការងាររួមគ្នាលើបញ្ហាការពារកាំជ្រួច ត្រូវបានច្រានចោល។ ការព្រមានអំពីការមិនអាចទទួលយកបាន នៃការពង្រីកណាតូ មិនត្រូវបានអើពើ” ។
នៅក្នុងនោះដែរ លោកប្រធានាធិបតីបានអះអាងថា ការប៉ុនប៉ងរបស់បណ្តាប្រទេសលោកខាងលិច ក្នុងការដាក់បទបញ្ជាថ្មីលើពិភពលោកនឹងត្រូវបរាជ័យ៕ ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
