ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន មានក្តីរន្ធត់ និង សោកសៅ ចំពោះការបាញ់សម្លាប់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងណារ៉ា កាលពីថ្ងៃទី៨ កក្កដា ដែលនេះជាទង្វើមិនអាចមាន ទឡ្ហីករណ៍ត្រឹមត្រូវឡើយ ។
តាមរយៈសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំងក្រុមគ្រួសាររបស់ លោកអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ដែលជាមិត្តជាទីស្រឡាញ់រាប់អាន ដ៏ប្រពៃរបស់អាស៊ាន។
សូមរំលឹកថា លោក Shinzo Abe អតីនាយករដ្ឋមន្រ្តីជប៉ុន បានរងការវាយប្រហារ ពីខ្មាន់កាំភ្លើងចំទ្រូង ក្នុងពេលថ្លែងសុន្ទករថា ក្នុងព្រឹត្តិការណ៍យុទ្ធនាការរកសំឡេងឆ្នោតព្រឹទ្ធសភា ក្នុងតំបន់ Nara ខេត្ត Nara នៅម៉ោង១១និង៣០នាទីព្រឹក ម៉ោងនៅជប៉ុន ៕