ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ស៊ីរី បំពេញទស្សនកិច្ច នៅទីក្រុងអាឡេប៉ូ ជាលើកដំបូង រយៈពេល១១ឆ្នាំ

ដាម៉ាស ៖ ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹថា ប្រធានាធិបតីស៊ីរី លោក Bashar al Assad បានបំពេញទស្សនកិច្ច ជាលើកដំបូងរបស់លោក ទៅកាន់តំបន់ឧស្សាហកម្ម និងសេដ្ឋកិច្ចដ៏ធំមួយ របស់ប្រទេស គឺទីក្រុងអាឡេប៉ូ បន្ទាប់ពីសង្គ្រាម បានអូសបន្លាយនៅទីនេះ អស់រយៈពេល១១ឆ្នាំមកហើយ ។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា លោក Assad បានចូលរួមនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវរោងចក្រផលិត ថាមពលកំដៅ និងរោងចក្រផលិតទឹកស្អាតនៅក្នុងទីក្រុងអាឡេប៉ូ ។

ទីក្រុងភាគខាងជើង របស់ស៊ីរីមួយនេះ ត្រូវបានរដ្ឋាភិបាល ដណ្តើមមកពីក្រុមសកម្មប្រយុទ្ធវិញ បានជោគជ័យកាលពីឆ្នាំ២០១៦ ហើយដំណើរការសេដ្ឋកិច្ច និងអាជីវកម្ម ទើបតែបានប្រព្រឹត្តទៅបានល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាទីនេះ គឺជាសមរភូមិប្រយុទ្ធដ៏ខ្លាំងក្លាបំផុត ក្នុងសម័យសង្គ្រាមស៊ីវិល នៅក្នុងប្រទេសហើយទំហំ ខូចខាតនៅក្នុងទីក្រុងអាឡេប៉ូ គឺមានភាពធ្ងន់ធ្ងរ ខ្លាំងជាងគេដោយក្នុងនោះភស្តុតាង ជាច្រើននៅតែបានបន្សល់ ទុកមកដល់បច្ចុប្បន្ន៕

ប្រែសម្រួល៖ស៊ុនលី

To Top