ភ្នំពេញ៖ តាងនាមឱ្យក្រុមហ៊ុនទាំងអស់របស់រ៉ូយ៉ាល់គ្រុប និងសភាពាណិជ្ជកម្មកម្ពុជា ខ្ញុំមានសេចក្តីសោកសៅ និងរន្ធត់ចិត្តយ៉ាងខ្លាំង ដែលបានទទួលព័ត៌មាន អំពីមរណភាពរបស់ អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ។
ខ្ញុំសូមសម្តែងនូវការចូលរួមរំលែកទុក្ ខដ៏ក្រៀមក្រំបំផុត និងសមានចិត្ តដ៏ជ្រាលជ្រៅ ជូនចំពោះក្រុមគ្រួសារឯកឧត្តម ក៏ដូចជាប្រជាជនជប៉ុន ចំពោះការបាត់បង់ថ្នាក់ដឹកនាំដ៏ឆ្នើមរូបនេះ។សមានចិត្ត និងការបួងសួងរបស់យើង ស្ថិតនៅជាមួយឯកឧត្តម និងប្រជាជនជប៉ុនក្នុងគ្រាដ៏សោកសង្រេងនេះ។ សូមវិញ្ញាណក្ខន្ធឯកឧត្តម អាបេ ស៊ីនហ្សូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតទ្បើយ។
(ហ្វេសបុកផេក គិត ម៉េង)

