ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ធាតុពិត នៃអ្វីដែលហៅថា “សហរដ្ឋអាមេរិក ជាអាទិភាព” គឺ” សន្លឹកឆ្នោតសំខាន់ ជាងប្រជាជន”

នាពេលថ្មីៗ កន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានអាមេរិក បានបញ្ចេញសញ្ញាខុសឆ្គង ជាញឹកញាប់ ដោយអះអាងថា អាមេរិក កំពុងពិភាក្សា អំពីការលុបចោល គោលនយោបាយ យកពន្ធគយខ្ពស់មួយចំនួន ទៅលើផលិតផលចិន ដែលបានដាក់ចេញ ដោយរដ្ឋាភិបាល អាណតិ្តមុន ដើម្បីបន្ធូរបន្ថយកម្លាំង សម្ពាធខាងអតិផរណា ដែលបានបំបែកកំណត់ត្រាថ្មី ជាច្រើនលើកច្រើនសារ ។

ប្រព័ន្ធសារព័ត៌មាន ជាច្រើនបានដកស្រង់ ពាក្យសម្តីរបស់ឥស្សរជន អ្នកដឹងប្រភពព័ត៌មានថា រដ្ឋអំណាចលោក ចូ បៃដិន ប្រហែលនឹងលុបចោល ពន្ធគយ”បន្តិចបន្តួច” ។
តើពន្ធគយ”បន្តិចបន្តួច” នេះ ដល់កម្រិតយ៉ាងណា? ពោលគឺ ១ ម៉ឺនលានដុល្លារអាមេរិក ប្រហែលត្រូវជា ២,៧ ភាគរយ នៃផលិតផលចិន ដែលត្រូវហូតពន្ធខ្ពស់ ក្នុងតម្លៃសរុប ៣៧០ ពាន់លានដុល្លារអាមេរិក ។

នៅសហរដ្ឋ អាមេរិក ដោយសារអ្នកនយោបាយមួយចំនួន គិតតែផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងខ្លាំង និងការរឹតត្បិតគ្នា ទៅវិញទៅមក នៃក្រុមផលប្រយោជន៍ខុសៗគ្នា បានជារឿងជាច្រើនគឺ ប្រហែលគ្រាន់តែជាពាក្យ ស្លោកប៉ុណ្ណោះ វាមិនអាចទទួលបាន លទ្ធផលអ្វីនៅទីបំផុតឡើយ ។ ដោយឡែកលើកនេះ គ្រាន់តែជាសម្តែង ឆាកល្ខោនជាថ្មីឡើងវិញប៉ុណ្ណោះ ។ តាមពិតទៅ អ្នកផងទាំងពួងបានឃើញច្បាស់ នូវការពិតពីរចំណុច ពោលគឺ៖ទីមួយ អ្នកនយោបាយអាមេរិក ដាច់ខាតមិនអាចទទួលរង ការខាតបង់ខាងនយោបាយផ្ទាល់ខ្លួន ដើម្បីគាំពារផលប្រយោជន៍ជាតិ របស់អាមេរិក ស្តាប់និងដោះស្រាយ នូវសំណូមពរ របស់សហគ្រាស និងប្រជាជននោះទេ នៅចុងបំផុត អ្វីៗទាំងអស់ សុទ្ធតែសម្រេចដោយ”សន្លឹកឆ្នោត” ។ ទីពីរ ក្នុងបញ្ហាលុបចោល គោលនយោបាយ យកពន្ធលើផលិតផលចិន រដ្ឋាភិបាលអាមេរិកបានអូសបន្លាយ កាន់តែយូរ ក៏នឹងបណ្តាលឱ្យ សេដ្ឋកិច្ចអាមេរិក ខាតបង់កាន់តែច្រើន ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ការពិតជាក់ស្តែង និង ទិន្នន័យដ៏ច្រើនរាប់មិនអស់ បានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្ម ដែលអាមេរិកបំផុស សំដៅចំពោះប្រទេសចិន ទទួលបរាជ័យទាំងស្រុង ។ ចាប់ពីពាក់កណ្តាលឆ្នាំ ២០១៨ ដល់ខែមេសាឆ្នាំនេះ សង្រ្គាមពាណិជ្ជកម្ម ដែលអាមេរិកបំផុសសំដៅ ចំពោះប្រទេសចិន បានបណ្តាលឱ្យជនជាតិ អាមេរិករងការខាតបង់ប្រាក់ ចំនួន ១២៩ ពាន់លានដុល្លារអាមេរិក ទៀត ។ លោក Alex Durante សេដ្ឋវិទូ នៃធនាគារគំនិត សម្រាប់សិក្សាស្រាវជ្រាវ ពីគោលនយោបាយពន្ធដារ របស់អាមេរិក បានចេញផ្សាយអត្ថបទ នាពេលថ្មីៗកន្លង ទៅនេះថា ពន្ធគយដែលដំឡើង ទៅលើផលិតផលចិន វាស្ទើរតែទទួលរង ដោយសហគ្រាសនិង អ្នកប្រើប្រាស់នៃអាមេរិកទាំងស្រុង តែមិនមែន ជាសហគ្រាសចិន តាមផែនការដំបូង ។

បំណាច់ជាបែបនេះ ហេតុអ្វីបានជាអ្នកនយោបាយអាមេរិក តែងតែមានការស្ទាក់ស្ទើរមិនដាច់ស្រេច ? កត្តាសំខាន់បំផុត គឺ “សន្លឹកឆ្នោត” ។ ឥស្សរជនអ្នកដឹង ប្រភពព័ត៌មាន បានបង្ហើបថា មួយផ្នែក លោក ចូ បៃដិន គ្រោងនឹងលុបចោល គោលនយោបាយ យកពន្ធគយ “បន្តិចបន្តួច”លើផលិតផលចិន មួយផែ្នកទៀត លោកមានបំណងចង់បង្កើន ការត្រួតពិនិត្យ ចំពោះពន្ធគយក្នុង វិស័យសំខាន់ៗ ដូចជា វត្ថុពាក់កណ្ដាលចម្លងជាដើម ក្នុងន័យទទួល បានអ្វីដែលហៅថា “តុល្យភាព” ។

ដើម្បីទទួល បានជោគជ័យ ក្នុងការបោះឆ្នោត អ្នកនយោបាយ អាមេរិកជ្រើស រើសការបោះបង់ចោលផល ប្រយោជន៍ របស់ប្រជាជន សាមញ្ញដែលបាន និងកំពុងធ្លាក់ក្នុងភាព លំបាកដោយសារការឡើងថ្លៃ នៃថ្លៃជួលផ្ទះ ថ្លៃសាំងនិងថ្លៃស្បៀងអាហារ ។ ដូច្នេះ ធាតុពិត នៃអ្វីដែលហៅថា “សហរដ្ឋអាមេរិក ជាអាទិភាព” តាមពិតទៅ បើនិយាយកាន់តែត្រឹមត្រូវទៅគឺថា “សន្លឹកឆ្នោតសំខាន់ ជាងប្រជាជន ” ។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំបំផុត ទាំងពីរ នៅទូទាំងពិភពលោក បើសិនជាចិន និង អាមេរិក” មានទំនាក់ទំនងល្អ នឹងអាចផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក តែបើសិនជាធ្វើបដិបក្ខគ្នា ក៏នឹងមានផលប៉ះពាល់ទាំងសងខាង “នេះគឺជាការពិតជាក់ស្តែង ដែលត្រូវបញ្ជាក់ម្តងហើយម្តងទៀត ។ ប្រឈមនឹងសហរដ្ឋអាមេរិក ដែលមានការការស្ទាក់ស្ទើរ មិនដាច់ស្រេចលើបញ្ហា ពន្ធគយ ប្រទេសចិន ក៏បានបង្ហាញ ឱ្យឃើញនូវ អាកប្បកិរិយាយ៉ាង ច្បាស់លាស់ថា មានតែលុបចោល គោលនយោបាយដំឡើង ពន្ធគយទាំងអស់ទៅលើផលិតផលចិន ទើបអាចមានអំណោយផល ដល់ប្រទេសទាំងពីរ ចិននិងអាមេរិក ក៏ដូចជាមានអំណោយផល ដល់ពិភពលោកផងដែរ ៕
វិទ្យុមិត្តភាពកម្ពុជា-ចិន

To Top