ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក និងលោក គីស៊ីដា ពិភាក្សាតាមទូរស័ព្ទ បន្ទាប់ពីលោក អាបេ ត្រូវបានបាញ់សម្លាប់

បរទេស៖ នាយករដ្ឋមន្ត្រីលោក Fumio Kishida បានសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden កនៅថ្ងៃសៅរ៍ ដោយលោក Biden បានសម្តែងការរំលែកទុក្ខ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក Shinzo Abe ត្រូវបានបាញ់សម្លាប់នៅក្នុងប្រទេសជប៉ុន អំឡុងពេលសុន្ទរកថា កាលពីថ្ងៃសុក្រ

យោងតាមសារព័ត៌មាន Kyodo Times ចេញផ្សាយនៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា លោក Kishida បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ពិភាក្សា​តាម​ទូរស័ព្ទ​ថា លោក​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​លោក Biden របស់​ជប៉ុន​ក្នុង​ការ​ “ការពារ​លទ្ធិប្រជាធិបតេយ្យ ​ដោយ​មិន​មាន​អំពើ​ហិង្សា”។

លោក Biden បានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះសោកនាដកម្ម និងការបាញ់ប្រហារដ៏ឃោរឃៅ ទៅលើមេដឹកនាំជប៉ុនដែលកាន់អំណាចយូរបំផុត និងបានគូសបញ្ជាក់ថា លោក និងប្រជាជនអាមេរិក ឈរជាមួយសម្ព័ន្ធមិត្តអាស៊ី ក្នុងគ្រាកាន់ទុក្ខ,  នេះបើយោងតាមសេតវិមាន។

លោកប្រធានាធិបតីអាមេរិក ក៏បានកត់សម្គាល់ពី “ទំនុកចិត្តដែលមិនផ្លាស់ប្តូរ ចំពោះភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសជប៉ុន” ហើយមេដឹកនាំទាំងពីរក៏បានពិភាក្សាផងដែរ អំពីរបៀបដែលកេរដំណែលរបស់លោក Abe នឹងបន្តរស់នៅខណៈដែលប្រទេសទាំងពីរបន្តកិច្ចការសំខាន់ ក្នុងការការពារសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ។

មេដឹកនាំជុំវិញពិភពលោក បានសម្តែងការសោកស្ដាយ ចំពោះការស្លាប់ភ្លាមៗរបស់លោក អាបេ ដែលបានចាកចេញពីតំណែងក្នុងឆ្នាំ ២០២០ បន្ទាប់ពីការជាប់គាំងរយៈពេលជិត ៨ ឆ្នាំ៕ ប្រែសម្រួល៖ ណៃ តុលា

To Top