ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីអប់រំអាល្លឺម៉ង់៖ រដ្ឋាភិបាលលោក Olaf Scholz ត្រូវធ្វើឱ្យប្រាកដថា សាលារៀន និងសាកលវិទ្យាល័យ នៅតែបើកទ្វារ ទោះបីខ្វះហ្គាស

បរទេស៖ រដ្ឋមន្ត្រីក្រសួងអប់រំ របស់ប្រទេសអាល្លឺម៉ង់ បានអះអាងថា សាលារៀន និងកន្លែងអប់រំផ្សេងទៀត នៅក្នុងប្រទេសអាល្លឺម៉ង់ គួរតែត្រូវបានចាត់ថ្នាក់ ជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ ដើម្បីការពារការបិទទ្វារក្នុងរដូវរងារនេះ ដោយសារតែកង្វះឧស្ម័នដែលអាចកើតមាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី8 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា ថ្លែងទៅកាន់កាសែត Rheinische Post របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Bettina Stark-Watzinger រដ្ឋមន្រ្តីអប់រំរបស់អាល្លឺម៉ង់ បាននិយាយថា វាគួរតែជាអាទិភាព សម្រាប់រដ្ឋាភិបាល របស់លោក Olaf Scholz ក្នុងការធ្វើឱ្យប្រាកដថា សាលារៀន និងសាកលវិទ្យាល័យ នៅតែបើកទ្វារ ទោះបីជាប្រទេសនេះ បញ្ចប់ដោយឧស្ម័នតិច ក្នុងរដូវរងាខាងមុខនេះក៏ដោយ។

លោកស្រីរដ្ឋមន្ត្រីបានពន្យល់ថា “ខ្ញុំបានធ្វើយុទ្ធនាការ ក្នុងអំឡុងពេលជំងឺរាតត្បាត [Covid-19] រួចហើយសម្រាប់កន្លែងអប់រំ ដែលត្រូវកំណត់ថា ជាហេដ្ឋារចនាសម្ព័ន្ធសំខាន់” ។

ឥឡូវនេះ ប្រទេសរុស្ស៊ីបានកាត់បន្ថយ ការផ្គត់ផ្គង់យ៉ាងច្រើនតាមរយៈ បំពង់បង្ហូរឧស្ម័ន Nord Stream 1 ហើយជាមួយនឹងការនិយាយអំពីការបញ្ឈប់ពេញលេញ នាពេលអនាគត “ការយកចិត្តទុកដាក់” ត្រូវតែយកចិត្តទុកដាក់ ចំពោះសាលារៀន និងសាកលវិទ្យាល័យនានាក្នុងប្រទេសអាល្លឺម៉ង់ “ដើម្បីកុំឱ្យវាកើតឡើងពី ការកាត់បន្ថយថ្នាក់ ឬសូម្បីតែការបិទទ្វារ” ក្នុងរដូវរងារ៕ ប្រែសម្រួលៈ ណៃ តុលា

To Top