ព័ត៌មានអន្តរជាតិ

កាណាដា អាមេរិក ម៉ិកស៊ិក រួមគ្នារក្សាលំហូរពាណិជ្ជកម្ម ក្នុងស្ថានភាពអាសន្ន

អូតាវ៉ា៖ មន្ត្រីពាណិជ្ជកម្មកំពូល នៃប្រទេសកាណាដា សហរដ្ឋអាមេរិក និងម៉ិកស៊ិក បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសអាមេរិកខាងជើងទាំង៣ នឹងធ្វើការដើម្បីធានា លំហូរពាណិជ្ជកម្ម ក្នុងស្ថានភាពអាសន្ន។

រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិកាណាដា ការលើកកម្ពស់ការនាំចេញ អាជីវកម្មខ្នាតតូច និងអភិវឌ្ឍន៍សេដ្ឋកិច្ច Mary Ng លេខាធិការសេដ្ឋកិច្ចម៉ិកស៊ិក Tatiana Clouthier និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Katherine Tai បានជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សម្រាប់កិច្ចប្រជុំលើកទីពីរ នៃកិច្ចព្រមព្រៀងកាណាដា-សហរដ្ឋអាមេរិក-ម៉ិកស៊ិក (CUSMA ) គណៈកម្មាការពាណិជ្ជកម្មសេរី។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីបានដឹកនាំ គណៈកម្មាធិការប្រកួតប្រជែងរបស់គណៈកម្មការ ដើម្បីបញ្ចប់ក្នុងរយៈពេល ៩០ ថ្ងៃ ការចរចាស្តីពីការបង្កើត អនុគណៈកម្មាធិការមួយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងស្ថានភាពគ្រាអាសន្ន ប្រយោជន៍រក្សា បង្កើតឡើងវិញ ឬដោះស្រាយបញ្ហាផ្សេងៗ ទាក់ទង​នឹង​លំហូរ​ពាណិជ្ជកម្ម ​រវាង​ប្រទេស​ទាំង​៣។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្រុមការងារមួយនៅក្រោម អនុគណៈកម្មាធិការនោះ ក៏នឹងត្រូវបានបង្កើតឡើងផងដែរ ដើម្បីសម្របសម្រួលលើការយល់ដឹងរួមគ្នា អំពីអាទិភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

CUSMA បានចូលជាធរមានក្នុងខែកក្កដា ឆ្នាំ២០២០។ ប្លុកពាណិជ្ជកម្មមានផលិតផល ក្នុងស្រុកសរុប (GDP) សរុបជិត ២៥,១ពាន់ពាន់លានដុល្លារអាមេរិក និងប្រជាជនចំនួន ៤៩៥លាននាក់។  

យោងតាមរដ្ឋាភិបាលកាណាដា បានឱ្យដឹងថា តម្លៃសរុបនៃការជួញដូរទំនិញ រវាងប្រទេសទាំងនេះ បានឈានដល់ជិត ១,៥ពាន់ពាន់លានដុល្លារកាណាដា (១,២ពាន់ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២១ នេះបើយោងតាមរដ្ឋាភិបាលកាណាដា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top