ព័ត៌មានអន្តរជាតិ

Update៖ ប៉ូលិសជប៉ុន សារភាពថា ជាកំហុសផ្នែកសន្តិសុខដើម្បីការពារលោក ស៊ិនហ្ស៊ូ អាបេ

តូក្យូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ថា ប៉ូលិសជប៉ុនបានសារភាពថា មានកំហុសក្នុងការរក្សាសន្តិសុខសម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្ស៊ូ អាបេ (Shinzo Abe) ដែលត្រូវបានបាញ់សម្លាប់នៅទីក្រុង Nara ភាគខាងត្បូងកាលពីថ្ងៃសុក្រ ។

លោក Tomoaki Onizuka មេប៉ូលិសប្រចាំក្រុង Nara បានលើកឡើងថា “វាមិនអាចប្រកែកបានថា មានបញ្ហានៅក្នុងសន្តិសុខ” ។

គួររំលឹកថា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារ ទៅលើលោក អាបេ នៅក្នុងព្រឹត្តិការណ៍យុទ្ធនាការនយោបាយ ដែលជាឧក្រិដ្ឋកម្មមួយដែលបានធ្វើឱ្យប្រទេសជប៉ុន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

អ្វីដែលគេបានដឹងនោះ គឺថា ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ សម្រាប់សភាជាន់ខ្ពស់នកំពុងដំណើរការតាមការគ្រោងទុក ។

ការបោះឆ្នោតបានចាប់ផ្តើមនៅម៉ោង៧និង០០នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២២និង០០នាទីម៉ោងសកលដែលមានរយៈត្រឹមតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការធ្វើឃាតលោក អាបេ ។

អ្នកវិភាគបានលើកឡើងថា ការសម្លាប់របស់គាត់អាចបង្កើនការគាំទ្រ ដល់គណបក្សប្រជាធិបតេយ្យសេរី ហៅកាត់ថា (LDP) ដែលគ្រប់គ្រងដោយលោក អាបេ ដែលជាឥស្សរជននាំមុខគេ និងមានឥទ្ធិពលយ៉ាងខ្លាំងបំផុត ៕

To Top