ព័ត៌មានអន្តរជាតិ

ស្លាប់18នាក់ ក្រោយហេតុការណ៍បាញ់ប្រហារធំៗ2 នៅអាហ្វ្រិកខាងត្បូង

បរទេស៖ យ៉ាងហោចណាស់មនុស្ស ១៨នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការបាញ់ប្រហារដ៏ធំចំនួនពីរនៅប្រទេសអាហ្វ្រិកខាងត្បូង កាលពីល្ងាចថ្ងៃសៅរ៍ និងនៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ,នេះបើតាមប៉ូលីសក្នុងតំបន់បានបញ្ជាក់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា ឧបទ្ទវហេតុមួយបានកើតឡើងនៅកន្លែងផឹកស៊ីមួយក្នុងសង្កាត់ Soweto នៃទីក្រុង Johannesburg បន្ទាប់ពីកណ្តាលអធ្រាត្រ។ យោងតាមការិយាល័យរបស់ស្នងការប៉ូលីស Gauteng បានឱ្យដឹងថា “បុរសមួយក្រុមប្រដាប់ដោយកាំភ្លើងវែងនិងកាំភ្លើងខ្លី 9mm បានចូលទៅក្នុងហាងផឹកស៊ីនោះ ហើយបានចាប់ផ្តើមបាញ់ព្រាវៗ ទៅលើអ្នកដែលអង្គុយនៅខាងក្នុងនោះ” ។

របាញ់ប្រហារនោះ បានបណ្តាលឱ្យមនុស្ស​១២​នាក់​ត្រូវ​បាន​គេ​ប្រកាស​ថា​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​២​នាក់​ទៀត​ស្លាប់​ នៅពេលក្រោយ​មក និង៩នាក់បានរងរបួស។

ប៉ូលីសបាននិយាយថា “ប៉ូលីសបានបើកករណីឃាតកម្មចំនួន 14 និងករណីប៉ុនប៉ងមនុស្សឃាតចំនួន 9” ដោយបន្ថែមថា “ក្រុមអ្នកស៊ើបអង្កេត” ឥឡូវនេះកំពុងស្វែងរកខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ។

តាម​ការ​ប៉ាន់​ស្មាន​របស់​ប៉ូលិស ជន​រង​គ្រោះ​មាន​អាយុ​ចន្លោះ​ពី ១៩ ទៅ ៣៥ ឆ្នាំ៕

ប្រែសម្រួលៈ ណៃ តុលា

To Top