ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក បន្ទោសរុស្ស៊ី ដែលធ្វើឲ្យមានវិបត្តិធ្ងន់ធ្ងរ នៅស្រីលង្កា

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស របស់សហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃអាទិត្យ បានធ្វើការអះអាងថា ការឈ្លានពាន របស់រុស្ស៊ីនៅអ៊ុយក្រែន គឺជាមូលហេតុមួយចំណែក ដែលបានធ្វើឲ្យប្រទេសស្រីលង្កា ធ្លាក់ចូលក្នុងភាពចលាចល បែបនេះ។

បញ្ហាបាតុកម្មតវ៉ាប្រឆាំង បានកើតឡើង អស់រយៈពេលជាច្រើនខែមកហើយ នៅលើប្រទេសជាដែនកោះមួយនេះ ដោយក្នុងនោះមានទាំង វិបត្តិស្បៀងអាហារ វិបត្តិថាមពល និងអតិផរណា ផងដែរហើយចុងក្រោយនេះ បាតុករបានវាយសម្រុកចូល ទៅដល់វិមានប្រធានាធិបតី ផងដែរ។

លោក Blinken បានថ្លែងបែបនេះថា៖ ពួកយើងបានឃើញនូវកត្តា ជះឥទ្ធិពលពីសំណាក់ការឈ្លានពាន របស់រុស្ស៊ី នៅស្ទើរគ្រប់ទីកន្លែង ហើយកត្តានេះក៏បានកំពុងជះឥទ្ធិពលខ្លាំង ផងដែរ ទៅលើបញ្ហាវិបត្តិ នៃប្រទេសស្រីលង្កា៕

គួរឲ្យដឹងដែរថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ក្រុមបាតុករប្រមាណជាជាង១០ម៉ឺននាក់ បានធ្វើការឡោមព័ទ្ធ វិមានប្រធានាធិបតី នាទីក្រុងកូឡំបូ ហើយជាលទ្ធផល បានធ្វើឲ្យលោកប្រធានាធិបតី Gotabaya Rajapaksa និងនាយករដ្ឋមន្ត្រី Ranil Wickremesinghe ទាំងពីរនាក់បានប្រកាស អំពីការចាកចេញពីតំណែង របស់ពួកគេភ្លាមៗផងដែរ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top