ព័ត៌មានអន្តរជាតិ

អាយុរបស់លោក Biden បានក្លាយទៅជាបញ្ហាចោទ សម្រាប់សេតវិមាន

បរទេស៖ យោងតាមការចេញផ្សាយរបស់ NYT (New York Time) កាលពីថ្ងៃសៅរ៍បានចេញផ្សាយថា អាយុរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានកំពុងក្លាយទៅជាបញ្ហាចោទ សម្រាប់សេតវិមាន។

មន្ត្រីជាច្រើនរូប ដែលមិនបានបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់ New York Times ទៀតថាមេដឹកនាំអាមេរិករូបនេះ និងកម្រិតនៃថាមពល សុខភាពរបស់គាត់ គឺមិនមែនជាអ្វីដែលពួកគេ ធ្លាប់បានឃើញនោះទេ ហើយពួកគេកំពុងបន្តតាមដាន និងសង្កេតមើលយ៉ាងស្ងៀបស្ងាត់។

NYT បានសរសេរទៀតថា អាយុកាលរបស់លោក Biden បានថែមទាំងធ្វើឲ្យមាន ការប្រែប្រួលរួចទៅហើយ ទៅលើទំលាប់នៃការរស់នៅរបស់គាត់ និងពេលវេលាហើយ ជាពិសេសការធ្វើដំណើរ ទៅបំពេញទស្សនកិច្ច នៅក្រៅប្រទេស។

គួរឲ្យដឹងដែរថាការប្រកាសបែបនេះ ត្រូវបានធ្វើឡើងនៅក្រោយពេលដែល លោកប្រធានាធិបតី កំពុងមានផែនការ ក្នុងការធ្វើដំណើរទៅបំពេញ ទស្សនកិច្ចទៅកាន់តំបន់មជ្ឈឹមបូព៍ា រយៈពេល៤ថ្ងៃ នាសប្តាហ៍ក្រោយនេះហើយ៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top