កូឡុំបូ៖ ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានជូនដំណឹងទៅកាន់ប្រធានសភារបស់ប្រទេសនេះ Mahinda Yapa Abeywardena ថាលោកនឹងលាលែងពីតំណែងនៅថ្ងៃទី១៣ ខែកក្កដា។
ការិយាល័យវាគ្មិនបានប្រាប់សារព័ត៌មានចិនស៊ិនហួឲ្យដឹងថា លោកប្រធានាធិបតី បានបង្ហាញការសម្រេចចិត្តរបស់លោក បន្ទាប់ពីសំណើដែលធ្វើឡើងដោយមេដឹកនាំគណបក្សនយោបាយ។
នាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe បានយល់ព្រមចុះចេញពីតំណែងនៅមុនមួយថ្ងៃ បន្ទាប់ពីមេដឹកនាំគណបក្សនៅក្នុងសភាបានជំរុញឱ្យទាំងលោក និងប្រធានាធិបតី ឱ្យចុះចេញពីតំណែង។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ក្រុមអ្នកតវ៉ាបានសម្រុកចូលផ្ទះរបស់លោកប្រធានាធិបតី និងការិយាល័យហើយផ្ទះ របស់នាយករដ្ឋមន្ត្រី ត្រូវបានដុតបំផ្លាញ៕
ប្រែសម្រួល ឈូក បូរ៉ា
