ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រមូលបានកងទ័ព ១លាននាក់ ដើម្បីដណ្តើម យកភាគខាងត្បូង ពីរុស្ស៊ីមកវិញ

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ុយក្រែន លោក Alexey Reznikov បានអះអាងនៅក្នុងបទ សម្ភាសន៍មួយ ជាមួយកាសែត The Times ថា ប្រទេសអ៊ុយក្រែន បានប្រមូល ទាហាន មួយលាននាក់ តាមការបញ្ជា របស់ប្រធានាធិបតី Volodymyr Zelensky ដើម្បីដណ្តើមយកតំបន់ ភាគខាងត្បូង របស់ខ្លួនមកវិញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក Alexey Reznikov នៅក្នុងកិច្ចសម្ភាសន៍ ដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យថា “យើងយល់ថា ជារឿងនយោបាយ វាចាំបាច់ណាស់ សម្រាប់ប្រទេស របស់យើង។ ប្រធានាធិបតីបានចេញបញ្ជាទៅ មេយោធាកំពូល ឲ្យរៀបចំផែនការ»។

លោកបន្ថែមថា «យើងជាមនុស្សនៃពិភពលោកសេរី ហើយមានអារម្មណ៍ពិតនៃយុត្តិធម៌ និងសេរីភាព ។ យើងមានកងកម្លាំង ប្រដាប់អាវុធប្រមាណ ៧០ម៉ឺននាក់ ហើយនៅពេលអ្នកបន្ថែម កងឆ្មាំជាតិ ប៉ូលិស ឆ្មាំព្រំដែន យើងមានកម្លាំង ប្រហែលមួយលាននាក់» ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top