បរទេស ៖ លំហូរឧស្ម័ន របស់រុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់ តាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream នៅសមុទ្របាល់ទិក គឺត្រូវបានផ្អាក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រតិបត្តិករ Nord Stream AG បាននិយាយថា ការងារថែទាំ ជាប្រចាំនឹងបិទបំពង់បង្ហូរប្រេង រយៈពេល 10 ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃច័ន្ទ ។ ក្នុងអំឡុងពេលនោះ ឧស្ម័នទាំងអស់ ហូរតាមបំពង់បង្ហូរប្រេង នឹងឈប់ ។
ប្រតិបត្តិករបានគូសបញ្ជាក់ថា ការបញ្ឈប់នេះពីមុនត្រូវបានយល់ព្រម ជាមួយដៃគូទាំងអស់ ។
សូមជម្រាបថា កាលពីខែមុន ក្រុមហ៊ុនថាមពលយក្ស របស់រុស្ស៊ី បានកាត់បន្ថយបរិមាណឧស្ម័ន ដែលបានបញ្ជូន ទៅកាន់ប្រទេសអាល្លឺម៉ង់ តាមបំពង់ចំនួន 60% ដោយសារតែបញ្ហាប្រឈម ក្នុងប្រតិបត្តិការ ដែលបណ្តាលមកពីការបរាជ័យ ក្នុងការប្រគល់ទួរប៊ីន សេវាទាន់ពេលវេលា ពីប្រទេសកាណាដា។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck បានអះអាងថា នេះជា «ការសម្រេចចិត្ត ខាងនយោបាយ»៕
ប្រែសម្រួលៈ ណៃ តុលា