ព័ត៌មានអន្តរជាតិ

លោក Xi Jinping ផ្ញើសំបុត្រឆ្លើយតបទៅកាន់ យុវជនតៃវ៉ាន់ដែលចូលរួមវេទិកា យុវជនច្រកសមុទ្រតៃវ៉ាន់

ថ្ងៃទី១១ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន បានផ្ញើសំបុត្រតបទៅយុវជនតៃវ៉ាន់ ដែលបានចូលរួមវេទិកាយុវជន ច្រកសមុទ្រតៃវ៉ាន់ ដើម្បីលើកទឹកចិត្តយុវជនត្រើយ ទាំងសងខាងចាប់ដៃរួមគ្នា តស៊ូសម្រេចក្ដីសុបិនចិនអំពី ការស្តាអភិវឌ្ឍប្រជាជាតិឱ្យអស្ចារ្យរុងរឿង។

លោក Xi Jinping បានលើកឡើងក្នុងសំបុត្រថា បានដឹងថាលោកអ្នកបានចងចំណងមេត្រីភាព នឹងចិនដីគោកដោយសារវេទិកា យុវជនច្រកសមុទ្រ បានរកឃើញវេទិកាបំពេញសម្រេចក្តីសុបិន របស់ខ្លួននៅចិនដីគោក បានឃើញផ្ទាល់ភ្នែកនូវការប្រែប្រួល និងរីកចម្រើននៃមាតុប្រទេសដែល កាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ បានចាប់អារម្មណ៍ថាបងប្អូនត្រើយ ទាំងសងខាងស្និទ្ធស្នាលគ្នាយ៉ាងរាក់ទាក់ ខ្ញុំក៏សប្បាយចិត្តដែរ។

លោក Xi Jinping បានគូសបញ្ជាក់ថា យុវជនអភិវឌ្ឍល្អ ប្រទេសក៏អភិវឌ្ឍល្អ យុវជនខ្លាំងក្លា ប្រទេសក៏ខ្លាំងក្លា។ អនាគតរបស់មាតុប្រទេស និងប្រជាជាតិពឹងលើយុវជន។ យើងនឹងបន្តផ្តល់លក្ខខណ្ឌរៀនសូត្រគ្នា ដ៏ល្អប្រសើរដល់យុវជនត្រើយទាំងសងខាង នឹងផ្តល់ភាពងាយស្រួល កាន់តែច្រើនក្នុងការចូលរៀនសិក្សា ការធ្វើការ ការបង្កើតអាជីព និងការរស់នៅក្នុងចិនដីគោក ដល់យុវជនតៃវ៉ាន់៕ អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន

To Top