ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន និងអាមេរិក នឹងជួបពិភាក្សាផ្តោត លើទប់ស្កាត់តម្លៃប្រេង របស់រុស្ស៊ី

តូក្យូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន Shunichi Suzuki និងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនៅទីក្រុងតូក្យូ ដោយផ្តោតលើការទប់ស្កាត់តម្លៃប្រេង របស់រុស្ស៊ីជាការឆ្លើយតប ចំពោះការលុកលុយរបស់ ទីក្រុងមូស្គូលើអ៊ុយក្រែន។

យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិក បានឱ្យដឹងថា ជាមួយនឹងតម្លៃដែលទំនងជាកំណត់ប្រាក់ចំណូល សម្រាប់យោធារុស្ស៊ី លោក Suzuki និងលោកស្រី Yellen ក៏នឹងពិភាក្សាអំពីជំហាន ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃថាមពល និងអាហារដែលជំរុញដោយសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែនផងដែរ នេះបើយោងតាមក្រសួងរតនាគារ សហរដ្ឋអាមេរិក។

គំនិតនៃការកំណត់តម្លៃប្រេង របស់រុស្ស៊ីត្រូវបានលើកឡើង នៅក្នុងកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះ របស់ក្រុមប្រទេសឧស្សាហកម្មទាំង៧ ដោយសារវិធានការបែបនេះអាចដាក់សម្ពាធ ធ្លាក់ចុះលើតម្លៃថាមពលពិភពលោក។ ក្រុមប្រទេសសេដ្ឋកិច្ច G-7 អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បូកនឹងសហភាពអឺរ៉ុប។

ក្រសួងគ្រោងនឹងជួបពិភាក្សា ជាមួយអ្នកនាំចូលប្រេងសំខាន់ៗ របស់រុស្ស៊ី ដូចជាប្រទេសឥណ្ឌា ក៏ដូចជានៅក្នុងសប្តាហ៍បន្ទាប់ ដើម្បីសាងសង់រចនាសម្ព័ន្ធបិទបាំង ដែលមានប្រសិទ្ធភាពខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ក្រុមប្រទេស G-7 និងបណ្តាប្រទេស ដែលមានគំនិតដូចគ្នាផ្សេងទៀត បានដាក់ទណ្ឌកម្មលើរុស្ស៊ី បន្ទាប់ពីមានការឈ្លានពាន ផ្នែកយោធារបស់ខ្លួននៅអ៊ុយក្រែន ដោយបំពានច្បាប់អន្តរជាតិ។

នៅក្នុងសម័យប្រជុំតុមូលមួយនៅថ្ងៃអង្គារនេះ លោកស្រី Yellen និងអ្នកដឹកនាំធុរកិច្ចជប៉ុនត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីវិធីដើម្បីជំរុញ ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងដោះស្រាយបញ្ហារាំងស្ទះ ដែលកំពុងបង្កើនតម្លៃ សម្រាប់អ្នកប្រើប្រាស់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top