ព័ត៌មានអន្តរជាតិ

Update: ស្រីលង្កា ដាក់រដ្ឋក្នុងគ្រាអាសន្ន បន្ទាប់ពីប្រធានាធិបតី ភៀសខ្លួនតាមយន្តហោះយោធា ចេញពីប្រទេស

បរទេស ៖ លោក Dinouk Colombage អ្នកនាំពាក្យនាយករដ្ឋមន្ត្រី Ranil Wickremesinghe បានប្រាប់ AFP ប្រទេសស្រីលង្កា ដែលរងគ្រោះដោយវិបត្តិ នៅថ្ងៃពុធនេះ បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ទូទាំងប្រទេសគ្មានកំណត់ ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេស ។

យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Dinouk Colombage អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី Ranil Wickremesinghe បានប្រាប់ AFP ថា “ចាប់តាំងពីប្រធានាធិបតី ចេញពីប្រទេស ភាពអាសន្នត្រូវ បានប្រកាសដើម្បីដោះស្រាយ ស្ថានការណ៍នៅក្នុងប្រទេស” ។

ប៉ូលិសបាននិយាយថា ពួកគេក៏បានដាក់បម្រាមគោចរ មិនកំណត់មួយនៅទូទាំង ខេត្តភាគខាងលិច ដែលរួមមានរដ្ឋធានីកូឡុំបូ ដើម្បីទប់ស្កាត់ការតវ៉ា ដែលកំពុងកើនឡើង បន្ទាប់ពី លោក Rajapaksa ដែលជាប្រធានាធិបតី បានជិះយន្តហោះយោធា ចាកចេញទៅកាន់ ប្រទេសម៉ាល់ឌីវ។

បាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅការិយាល័យនាយករដ្ឋមន្ត្រី ដោយជំរុញឱ្យប៉ូលិស បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីរារាំងពួកគេពីការវាយ លុកបរិវេណនោះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top