ព័ត៌មានអន្តរជាតិ

ប្រធានរដ្ឋ Xi ជូនពរពួកយើង” ប្រមូលត្រីច្រើន ជារៀងរាល់ឆ្នាំ”

នាថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០១៨ ក្នុងដំណើរចុះត្រួតពិនិ្យការងារ នៅខេត្តបីភាគឦសាន ប្រទេសចិន លោកប្រធានរដ្ឋចិន Xi Jinping បានមកដល់បឹង Chagan នៃក្រុងSongyuan ខេត្តJilin ។

បឹង Chagan ជាបឹងទឹកសាបមួយ ក្នុងចំណោយបឹងទឹកសាបធំទាំង ១០ របស់ប្រទេសចិន មានទេសភាព ស្រស់ស្អាត ទាំងបួនរដូវ ជាពិសេសវិធីផលិត និងទំនៀមទម្លាប់ប្រពៃណី នៃវិស័យនេសាទ នៅរដូវរងាបានបន្តវេន ជាងមួយពាន់ឆ្នាំមកហើយ ។
ល្ងាចថ្ងៃនោះ លោកប្រធានរដ្ឋXi Jinping បានជិះទូកពិនិត្យមើលបរិស្ថាន អេកូឡូស៊ី នៃបឹងChagan ។ នៅមិនសូវឆ្ងាយ បុគ្គលិកកសិដ្ឋាន នេសាទរាប់ សិបនាក់ កំពុងអូសសំណាញ់ចាប់ត្រី សំឡេងទឹកនិងត្រែបន្លឺឡើងមិនដាច់ ។ លោកប្រធានរដ្ឋ Xi បានសួរយ៉ាងយកចិត្តទុកដាក់ថា ថ្ងៃនេះបានផលប៉ុន្មាន? ជលផលលក់ដាច់ទេ? បានចំណូលល្អទេ?

“ពេលក្រឡេកមើលឃើញខ្ញុំឈរក្នុងទឹកបឹងឱបត្រី លោកប្រធានរដ្ឋសួរខ្ញុំដោយយកចិត្តទុកដាក់ថា តើត្រជាក់ឬអត់ តើបានស្លៀកពាក់គ្រប់គ្រាន់ទេ? ” លោក Hu Haifei បុគ្គលិកកសិដ្ឋាននេសាទបានរំលឹកថា “លោកប្រធានរដ្ឋបានផ្តែផ្តាំខ្ញុំថា ទឹកត្រជាក់ត្រូវស្លៀកពាក់ ឱ្យបានច្រើន ញ៉ាំទាន់ពេល ហើយញ៉ាំអាហារក្តៅ បើញ៉ាំបាយត្រជាក់នឹងឈឺក្រពះ ធ្វើឱ្យខ្ញុំមានភាពកក់ក្តៅក្នុងចិត្ត ។ “

លោក Qiao Guoliang អ្នកនេសាទអាយុ ៣៨ ឆ្នាំ ពេលនោះក៏កំពុងធ្វើការក្នុងបឹងដែរ ។ ពេលនិយាយដល់ទិដ្ឋភាពកាលនោះ លោកនៅតែរំភើបចិត្ត យ៉ាងខ្លាំង “លោកប្រធានរដ្ឋជូនពរ ពួកយើងប្រមូលផលត្រី ច្រើនជារៀងរាល់ឆ្នាំ ។”

លោកZhang Wen អ្នកបន្តវេនជំនាន់ទី ២០ នៃវិស័យនេសាទបឹង Chagan បាននិយាយថា ពាក្យជូនពរ របស់លោកប្រធានរដ្ឋ Xi ក៏ជាការផ្តែផ្តាំផងដែរ ។ ឥឡូវមនសិការ ការពារបរិស្ថាន របស់អ្នកនេសាទបានកើនឡើង ពេលចាប់ត្រីក្នុងរដូវរងា គ្រាន់តែចាប់ត្រីធំៗ មិនចាប់កូនត្រី ។
ក្នុងដំណើរ ត្រួតពិនិត្យ លោកប្រធានរដ្ឋ Xi Jinping បានគូសបញ្ជាក់ថា ការការពារអេកូឡូស៊ី និងការអភិវឌ្ឍវិស័យទេសចរណ៍ នៃបឹងChagan បំពេញបន្ថែមគ្នា ត្រូវប្រកាន់ខ្ជាប់ជានិច្ច ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ជីវភាពរស់នៅរបស់អ្នកនេសាទ នៅបឹង Chagan បានមានភាពប្រសើរឡើងយ៉ាងលឿនរហ័ស ។ ដោយសារការប្តូរដីស្រែចម្ការ ទៅជាព្រៃឈើនិងដីសើមវិញ គុណភាពទឹកបឹងកាន់តែល្អប្រសើរ ហើយភ្នំក៏មានពណ៌បៃតង។ កាលពី ១០ ឆ្នាំមុន អ្នកនេសាទម្នាក់ៗ រកបានតែជាង ២០០០ យ័នក្នុងមួយខែប៉ុណ្ណោះ ។ ឥឡូវនេះបានស្នាក់នៅ ក្នុងអគារទំនើប មិនបារម្ភពីការហូបចុក និងស្លៀកពាក់ទេ។ អ្នកនេសាទ ចាប់បង្គានៅរដូវក្តៅ និងចាប់ត្រីក្នុងរដូវរងា ជាមួយគ្នានេះដែរ បានធ្វើសេវាទេសចរណ៍ អេកូឡូស៊ីផងដែរ អ្នកនេសាទម្នាក់ៗអាចរកចំណូលបានជាង ១សែនយ័ន ក្នុងមួយឆ្នាំ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top