ព័ត៌មានអន្តរជាតិ

WHO ទាមទារឲ្យមាន ការវិលមករកកាតព្វកិច្ច ពាក់ម៉ាសឡើងវិញ

បរទេស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក Dr. Tedros Adhanom ករណីឆ្លងកូវីដ កំពុងមានការកើនឡើងវិញ ខ្លាំងនៅទូទាំងសកលលោក នៅពេលនេះហើយដែលជាហេតុ ធ្វើឲ្យលោកបានធ្វើការអំពាវនាវ សុំឲ្យមានការពាក់ម៉ាស ជាកាតព្វកិច្ចឡើងវិញ ព្រមទាំងការរក្សាគម្លាត ដូចពីលើកមុនឡើងវិញ។

ថ្លែងនៅក្នុងសន្ទរកថាប្រចាំសប្តាហ៍លោក Tedros បានបញ្ជាក់ទៀតថា ពេលនេះវិរុសកំពុងតែ រាតត្បាតយ៉ាងសេរីនៅ
ក្នុងបណ្តាប្រទេសដែលមិនបាន គ្រប់គ្រងវាឲ្យបានល្អប្រសើរ ហើយគិតត្រឹមសប្តាហ៍កន្លងទៅកូវីដ នៅតែមានឈ្មោះជាបញ្ហាសុខភាពសកល ក្នុងកម្រិតប្រកាសអាសន្ននៅឡើយ។

គួរឲ្យដឹងដែរថា អំឡុងសប្តាហ៍ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែកក្កដា ករីណឆ្លងកូវីដថ្មីនៅទូទាំងសកលលោក មានចំនួនរហូតទៅដល់ ៥,៧លាននាក់ ស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា ៦ភាគរយ ធៀបទៅនឹងសប្តាហ៍កន្លងទៅ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top