ព័ត៌មានអន្តរជាតិ

អឺរ៉ុប កំពុងត្រៀមខ្លួន ក្រោយការកាត់ផ្តាច់ហ្គាស ទាំងស្រុងដោយរុស្ស៊ី

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត The Bloomberg កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា សហភាពអឺរ៉ុបបានកំពុង រៀបចំផែនការរួចទៅហើយ ក្នុងការប្រកាសកម្រិតអាសន្ន ដោយសារតែឥទ្ធិពល នៃការកាត់ផ្តាច់ហ្គាសទាំងស្រុង ពីសំណាក់ប្រទេសរុស្សីចំពោះប្លុកអឺរ៉ុប ។

ការប្រកាសដែលត្រូវបានធ្វើឡើង កាលពីថ្ងៃម្សិលមិញនេះប្រភពដដែល បានបញ្ជាក់ទៀតថា ក្នុងចំណោមវិធានការទាំងអស់ របស់អឺរ៉ុបដែលមាននោះដូចជាការ ប្រើប្រាស់ហ្គាសដែលនៅសល់ ក្នុងស្តុកការផ្គត់ផ្គង់ដោយផ្ទាល់ ទៅកាន់សហគ្រាសនិងឧស្សាហកម្មសំខាន់ ពីសំណាក់ហ្គាសរបស់រដ្ឋព្រមទាំង ការដាក់កំហិតចំពោះការប្រើប្រាស់ នៅទីសាធារណៈផងដែរ។

ឯកសារព្រាងដែលត្រូវបានមើលឃើញដោយ The Bloomberg បានបន្តទៀតដែរថា អឺរ៉ុបបានធ្វើការអំពាវនាវឲ្យ មានការចូលរួមក្នុងកម្រិតខ្ពស់ឬ Early Joint Action at EU level ដើម្បីធ្វើយ៉ាងអាចទប់ទល់ទៅនឹង ភាពភ័យខ្លាចនៃការកាត់ផ្តាច់ហ្គាសទាំងស្រុង ពីសំណាក់ប្រទេសរុស្សី ចំពោះប្លុកអឺរ៉ុបទាំងមូល នាពេលខាងមុខដ៏ឆាប់នេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top