ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងអ៊ុយក្រែន សម្រេចបានលទ្ធផល លើកិច្ចប្រជុំស្តីពី ការនាំចេញគ្រាប់ធញ្ញជាតិ

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសតួគីលោក Hulusi Akar កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់បណ្តាញសារព័ត៌មាន ក្នុងស្រុកក្រោយកិច្ចប្រជុំបួនភាគីរវាងយូអិន តួកគី អ៊ុយក្រេននិងរុស្សីផងថា រដ្ឋាភិបាលទីក្រុងគៀវ និងរដ្ឋាភិបាលទីក្រុងមូស្គូ បានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការបង្កើតជាមជ្ឈមណ្ឌល សម្របសម្រួលមួយដែលប្រើប្រាស់ សម្រាប់កិច្ចការងារនាំចេញធញ្ញជាតិឡើងវិញ។

កាលពីថ្ងៃពុធម្សិលមិញនេះដែរ ក្រុមការងារនៃកិច្ចពិភាក្សា ដែលមានប្រភពមកពីប្រទេសរុស្សី ប្រទេសអ៊ុយក្រែន ខាងប្រទេសតួគី និងអង្គការសប្រជាជាតិផង បានជួបជុំគ្នានាទីក្រុងអ៊ីស្តង់ប៊ូល អំពីស្ថានភាពនៃ ការនាំចេញគ្រាប់ធញ្ញាជាតិ របស់អ៊ុយក្រែន ទៅកាន់ទីផ្សារសកលលោកឡើងវិញ។

លោករដ្ឋមន្ត្រីបានប្រកាសថា កិច្ចព្រមព្រៀងត្រូវបានធ្វើឡើង តាមរយៈបច្ចេកទេស ដើម្បីធ្វើការងាររួមគ្នាទៅលើការនាំចេញ ដែលក្នុងនោះមានទាំងការគ្រប់គ្រង និងគោលដៅដែលត្រូវផ្គត់ផ្គង់ ព្រមទាំងសុវត្ថិភាព
នៃការដឹកជញ្ជូនផងដែរ។

គួរឲ្យដឹងដែរថាអ៊ុយក្រែន គឺជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិ ច្រើនជាងគេបំផុតលើសកលលោក ប៉ុន្តែចាប់តាំងតែពីពេលមានសង្គ្រាម លុកលុយដោយរុស្សី ផលិតផលកសិកម្មរបស់ខ្លួន មួយនេះត្រូវបានកកស្ទះនៅ
ខាងក្នុងប្រទេសរហូតមក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top