ព័ត៌មានអន្តរជាតិ

មនុស្សស្លាប់ ៣នាក់ នៅប្រទេសតង់ហ្សានី ដោយជំងឺចម្លែកម្យ៉ាង មិនដែលស្គាល់ពីមុន

ភ្នំពេញ៖ យោងតាមការក្រុមអ្នកជំនាញគ្រូពេទ្យ និងវិទ្យាសាស្ត្រសុខាភិបាល កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ក្រោយការស៊ើបអង្កេតបានរកឃើញថា មានជំងឺដ៏ចម្លែកម្យ៉ាងដែលអាច បង្ហាញអក្ការៈក្តៅខ្លួនអស់កម្លាំង
ឈាមច្រមុះផងបានបណ្តាលឲ្យ មនុស្សបាត់បង់ជីវិត ៣នាក់ នៅភាគអាគ្នេយ៍នៃប្រទេសតង់ហ្សានី ហើយធ្វើឲ្យមនុស្ស ១០នាក់ទៀត ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររផងដែរ។

ទោះបីជាយ៉ាងក្រុមអ្នកជំងឺទាំងអស់ មានអក្ការៈស្រដៀងទៅនឹង ជំងឺអេបូឡានិងជំងឺ Marburg ក្តីប៉ូន្តែក្រុមគ្រូពេទ្យបានអះអាងថា ពួកគេបានធ្វើតេស្តអវិជ្ជមានជំងឺប្រភេទនេះ ទាំងអស់ហើយសូម្បីតែកូវីដក្តី
ក៏តេស្តមិនឃើញដែរ។

ករណីដ៏ចម្លែកទាំង១៣នេះ កំពុងបង្កភាពភ័យខ្លាចនៅក្នុង ប្រទេសតង់ហ្សានីទោះបីជា រដ្ឋាភិបាលបានប្រកាសឲ្យមាន ការស្ងប់ស្ងាត់ចំពោះដំណឹងនេះក្តី ហើយក្នុងនោះគេបានរាយការណ៍ដែរថា មានមនុស្សម្នាក់ដែលបាន
ទទួលភាពធូរស្រាលឡើងវិញ ហើយនៅពេលនេះនិងកំពុងបន្ត ដាក់ឲ្យនៅដាច់ដោយឡែក។

ប្រធានាធិបតី នៃប្រទេសតង់ហ្សានីលោក Samia Suluhu Hassan បានថ្លែងថា ទោះបីជាយ៉ាងណាក្តី ជំងឺដ៏ចម្លែកនេះទំនងជាអាច បណ្តាលមកពីការពាក់ព័ន្ធគ្នាខ្លាំង រវាងមនុស្សជាមួយនឹង សត្វព្រៃហើយក៏ព្រោះ
តែបញ្ហាការរិចរិលនៃប្រព័ន្ធបរិស្ថាន នៅក្នុងជីវិតនៃការរស់នៅ យើងសព្វថ្ងៃនេះផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top