ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ថា លោក Rishi Sunak អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ បានឈ្នះការគាំទ្រដ៏ធំបំផុតពីសមាជិកសភាអភិរក្សនិយមកាលពីថ្ងៃពុធ ក្នុងការបោះឆ្នោតដំបូងដើម្បីជ្រើសរើសអ្នកណាដែលនឹងបន្តតំណែងលោក Boris Johnson ជាមេដឹកនាំគណបក្ស និងជានាយករដ្ឋមន្ត្រីអង់គ្លេស ខណៈដែលគូប្រជែង២ទៀតត្រូវបានដកចេញ ។
លោក Sunak ដែលសុំលាលែងពីតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុកាលពីសប្តាហ៍មុនបានជួយឱ្យមានការដួលរលំរបស់លោក Johnson ទទួលបានការគាំទ្រពីសមាជិកសភាចំនួន៨៨រូបក្នុងចំណោមសមាជិកសភាចំនួន៣៥៨រូបរបស់គណបក្ស ជាមួយនឹងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវ័យក្មេង Penny Mordaunt ឈរលំដាប់ទី២ជាមួយនឹង៦៧សំឡេង និងរដ្ឋមន្ត្រីការបរទេស Liz Truss ឈរលំដាប់លេខ៣ជាមួយនឹង៥០សំឡេង ។
លោក Nadhim Zahawi ដែលបានចូលកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុបន្ទាប់ពីលោក Sunak កាលពីសប្តាហ៍មុន និងអតីតរដ្ឋមន្ត្រីការបរទេសលោក Jeremy Hunt ត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីបរាជ័យក្នុងការទទួលបានសំឡេងតតិចបំផុត៣០សំឡេង ។ ពួកគេចូលរួមជាមួយគូប្រជែង៣នាក់ផ្សេងទៀតដែលបានធ្លាក់ចេញកាលពីថ្ងៃមុន ។
អ្នកដែលនៅសេសសល់ ដែលរួមមានអតីតរដ្ឋមន្ត្រីសមភាពលោក Kemi Badenoch អគ្គមេធាវី Suella Braverman លោក Tom Tugendhat ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភា នឹងឈានទៅជុំទី២នៅថ្ងៃព្រហស្បតិ៍នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា