ព័ត៌មានអន្តរជាតិ

ប្រទេសមួយនៅអឺរ៉ុប ចាប់ផ្តើមប្រកាសអាសន្ន ផ្នែកថាមពល និងហាមនាំចេញអុស

បរទេស៖ រដ្ឋាភិបាលហុងគ្រី បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ជុំវិញការរឹតបន្តឹងការផ្គត់ផ្គង់ ថាមពលកាលពីថ្ងៃពុធ។ លោក Gergely Gulyas ជំនួយការនាយករដ្ឋមន្រ្ដី Viktor Orban បានប្រកាសថា ការផលិតឧស្ម័ន និងធ្យូងថ្មក្នុងស្រុក នឹងត្រូវបានបង្កើន ហើយស្តុកឧស្ម័នត្រូវបាន បំពេញមុនរដូវរងា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ជាមួយនឹងសហភាពអឺរ៉ុប បានកាត់ផ្តាច់ខ្លួនពីការ នាំចូលថាមពលពីរុស្ស៊ី លោក Gulyas បានប្រាប់អ្នកសារព័ត៌មានថា ប្លុកនេះទំនងជាមិនមានឧស្ម័នគ្រប់គ្រាន់ ចាប់ពីរដូវស្លឹកឈើជ្រុះតទៅនោះទេ ហើយដើម្បីឆ្លើយតបទៅនឹងវិបត្តិការផ្គត់ផ្គង់ លោកបានប្រកាសផែនការ ៧ចំណុច ដែលចាប់ផ្តើមពីខែសីហា។

ប្រទេសហុងគ្រីនឹងបង្កើន ការផលិតឧស្ម័នក្នុងស្រុកពី 1,5 ទៅ 2 ពាន់លានម៉ែត្រគូប ខណៈដែលការបំពេញកន្លែងស្តុកទុក របស់ប្រទេសជាមួយនឹងឧស្ម័នបរទេស។ បច្ចុប្បន្ននេះ លោក Gulyas បាននិយាយថា ទុនបំរុងរបស់ប្រទេសគឺ 44% ពេញ។

ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលរបស់លោកនឹង ដាក់បម្រាមលើការនាំចេញអុស ស្របពេលដែលការបង្កើន ការទាញយកធ្យូងថ្មក្នុងស្រុក។ ទន្ទឹមនឹងនេះ រោងចក្រថាមពលអគ្គិសនី Matra ដើរដោយធ្យូងថ្មនឹងចាប់ផ្តើមឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយត្រូវបានបិទដោយ ផ្នែកចាប់តាំងពីខែមករា ឆ្នាំ 2021៕

ប្រែសម្រួលៈ ណៃ តុលា

To Top