ព័ត៌មានអន្តរជាតិ

លោក Macron បញ្ជាក់ជំហសាជាថ្មី ចំពោះអ៊ុយក្រែន

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោកប្រធានាធិបតីបារាំង Emmanuel Macron បានធ្វើការលើកឡើងថា
ប្រទេសបារាំងនឹងនៅតែបន្តជួយ ដល់ប្រទេសអ៊ុយក្រែនចំពោះការងារ ដោះស្រាយជម្លោះជាមួយនឹងរុស្សី។

លោកប្រធានាធិបតី បានបញ្ជាក់ដែរថា រដ្ឋាភិបាលទីក្រុងប៉ារីសនឹងស្វែងរក លទ្ធភាពក្នុងការបញ្ចប់ជម្លោះ ទៅដោយមិនបង្កឲ្យភ្លើងជម្លោះក្លាយទៅជាសង្គ្រាមលោកទី៣ ឡើយហើយក៏មិនចង់មានការពាក់ព័ន្ធ ដោយផ្ទាល់ឬដោយប្រយោលនោះដែរ នៅក្នុងព្រឹត្តិការណ៍នេះ។

លោកបន្តដែរថា ទោះជាបីជាយ៉ាងណាក្តី ប៉ារីសនឹងសម្រេចចិត្តក្នុងការបង្កើន កម្លាំងការពារជាតិបន្ថែមទៀត នៅក្នុងស្ថានភាព
បែបនេះហើយព្រមានដែរថា សង្គ្រាមនេះនឹងមិនអាចបញ្ចប់ ទៅក្នុងពេលឆាប់ៗខាងមុខនោះទេ ព្រមទាំងកាន់តែមានភាពតានតឹងឡើងជាមិនខានប៉ុន្តែបារាំង នឹងនៅតែបន្តជួយដល់អ៊ុយក្រែន តាមរយៈការរឹតបន្តឹងទណ្ឌកម្ម ប្រឆាំងទៅនឹងរុស្សី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top