ព័ត៌មានអន្តរជាតិ

Update: រុស្ស៊ី បង្កើតច្បាប់វិធានការសេដ្ឋកិច្ចពិសេស ដើម្បីគាំទ្រ ប្រតិបត្តិការយោធា នៅបរទេស

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់ មួយកាលពីថ្ងៃព្រហស្បតិ៍ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល ចាត់វិធានការសេដ្ឋកិច្ចពិសេស ដើម្បីគាំទ្រកងកម្លាំងប្រដាប់អាវុធ ក្នុងអំឡុងពេលប្រឆាំងភេរវកម្ម និងប្រតិបត្តិការផ្សេងទៀតនៅបរទេស។

រដ្ឋាភិបាលរុស្ស៊ី ត្រូវបានអនុញ្ញាតឱ្យផ្តល់ជំនួយ ចាំបាច់ទាំងអស់ដល់ កងកម្លាំងប្រដាប់អាវុធ រួមទាំង “ការធ្វើឱ្យសកម្មឡើងវិញ ជាបណ្តោះអាសន្ននូវសមត្ថភាព និងសម្ភារៈបរិក្ខារ និង ការដោះសោទ្រព្យសម្បត្តិ សម្ភារៈបម្រុងរបស់រដ្ឋ”។

ទន្ទឹមនឹងនេះ នីតិបុគ្គល នឹងមិនអាចបដិសេធបាននោះទេ នៅពេលបញ្ចប់កិច្ចព្រមព្រៀង និងកិច្ចសន្យា ស្តីពីការដឹកជញ្ជូនទំនិញ និងការផ្តល់សេវាដល់ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្រោមច្បាប់ថ្មីនេះ វាក៏នឹងអាចបង្កើតលក្ខខណ្ឌ ការងារផ្សេងៗគ្នាសម្រាប់និយោជិត នៅតាមស្ថាប័នមួយចំនួន រួមទាំងការងារក្នុងអំឡុង ពេលថ្ងៃឈប់សម្រាក នៅពេលយប់ និងចុងសប្តាហ៍ ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top