ថ្ងៃទី ១៣ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិន បានទៅត្រួតពិនិត្យការងារ នៅសារមន្ទីរភូមិភាគ ស្វយ័ត្នវៃវូអឺស៊ីនជាំង ។ លោកបានទស្សនា «ពិព័រណ៍វត្ថុបុរាណ ប្រវត្តិសាស្ត្រស៊ីនជាំង» និង ការសំដែងច្រៀង «Manas» ដែលបង្ហាញពីវីរភាពជនជាតិ កៀហ្ស៊ីស៊ី ។ លោកបានសំណេះសំណាល ជាមួយអ្នកបន្តវេន បេតិកភណ្ឌវប្បធម៌អរូបី« Manas» ដោយបានសរសើរថា ការសំដែងរបស់ពួកគេ មានភាពទាក់ទាញណាស់ ។

លោក Xi Jinping បានលើកឡើងថា អរិយធម៌ប្រជាជាតិចិន មានប្រវត្តសាស្ត្រយូរលង់ បានប្រមូលផ្តុំរាល់វប្បធម៌ ប្រពៃណីល្អៗ គ្រប់ជនជាតិ។ បេតិកភណ្ឌវប្បធម៌ដូចការសំដែង «Manas» អ៊ីចឹង ជាទ្រព្យសម្បត្តិ ដ៏មានតម្លៃរបស់ជនជាតិភាគតិចផង ជាទ្រព្យសម្បត្តិដ៏មានតម្លៃ របស់ប្រជាជាតិចិនផង គួរអភិរក្សឱ្យល្អ បន្តដល់ជំនាន់ក្រោយៗ ឱ្យល្អ រៀបចំឱ្យល្អ ដើម្បីផ្សះផ្សាយ កាន់តែទូលំទូលាយ៕
វិទ្យុមិត្តភាពកម្ពុជាចិន

