បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានទទួលអាវុធប្រភេទ សម្រាប់បាញ់មីស៊ីលឬ MLRS ប្រភេទ M270 ដែលជាផលិតផលរបស់អាមេរិក និងគឺជាលើកដំបូងបំផុត ដែលវានឹងត្រូវយកមក ប្រើប្រាស់ជាមួយនឹង ប្រព័ន្ធបាញ់មីស៊ីលអាមេរិក ផ្សេងមួយទៀតគឺ M142 HIMARS ។
ការប្រកាសដែលត្រូវបាន ធ្វើឡើងដោយរដ្ឋមន្ត្រី ក្រសួងការពារជាតិអ៊ុយក្រែនលោក Alexey Reznikov កាលពីថ្ងៃសុក្រម្សិលមិញនេះ ប៉ុន្តែលោកមិនបានបញ្ជាក់ទេថា អ្នកណាគឺជា អ្នកផ្កត់ផ្គង់អាវុធទាំងនេះ ខណៈដែលកន្លងមកអង់គ្លេស ក៏ធ្លាប់បានសន្យាផ្តល់ជំនួយ ជាអាវុធប្រភេទនេះចំនួន ៣ប្រភេទផងដែរមកឲ្យអ៊ុយក្រែន។

គួរឲ្យដឹងដែរថាប្រព័ន្ធបាញ់មីស៊ីល M270 គឺជាម៉ូដេលថ្មីបច្ចេកវិទ្យាថ្មីនៃម៉ូដេល M142 និងធ្លាប់បានផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន ដោយរដ្ឋាភិបាលវ៉ាស៊ិនតោន នាពេលកន្លងមក។
ទោះបីជាយ៉ាងណាក្តីគេ ក៏នៅមិនទាន់បានអះអាងដែរ ថាតើ M270 នេះត្រូវបានបញ្ចូនទៅដល់ទីតាំង សមរភូមិអ៊ុយក្រែន ឬយ៉ាងណានោះទេ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
