ព័ត៌មានអន្តរជាតិ

ស្រីលង្កា បង្កើនសន្តិសុខនៅពេលប្រជុំសភា ជ្រើសរើសប្រធានាធិបតីថ្មី ចំពេលដែលប្រេង បានមកដល់លើកដំបូង

បរទេស៖ សភារបស់ប្រទេសស្រីលង្កា បានចាប់ផ្តើមកិច្ចប្រជុំនៅថ្ងៃសៅរ៍ ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ខណៈដែលការដឹកជញ្ជូនប្រេងឥន្ធនៈបានមកដល់ ដើម្បីផ្តល់ជំនួយសង្គ្រោះមួយចំនួនដល់ប្រទេសដែលរងគ្រោះដោយវិបត្តិមួយនេះ។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការលាលែងពីតំណែងរបស់អតីតប្រធានាធិបតី លោក Gotabaya Rajapaksa ត្រូវបានទទួលយកដោយសភាកាលពីថ្ងៃសុក្រ បន្ទាប់ពីលោក Rajapaksa  បានភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរី ដោយឆ្លងតាមរយៈកោះម៉ាល់ឌីវ ដើម្បីគេចពីក្រុមបាតុករប្រឆាំងរដ្ឋាភិបាលដែលបានកាន់កាប់លំនៅដ្ឋាន និងការិយាល័យផ្លូវការរបស់លោក។

ប៉ូលិស និងសន្តិសុខជាង ១០០នាក់ ដែលមានកាំភ្លើងវាយប្រហារត្រូវបានដាក់ពង្រាយនៅលើផ្លូវចូលទៅសភា នៅថ្ងៃសៅរ៍ របាំងការពារ និងកានុងកាំភ្លើងបាញ់ទឹកដើម្បីការពារភាពចលាចលណាមួយ។ កងកម្លាំងសន្តិសុខបានដើរល្បាតតាមផ្លូវមួយទៀតទៅកាន់សភា ទោះបីជាមិនមានសញ្ញានៃបាតុករណាមួយក៏ដោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top