កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ថា ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញរបស់ប្រទេសស្រីលង្កា ដែលបានភៀសខ្លួនទៅក្រៅប្រទេសក្នុងសប្តាហ៍នេះ ដើម្បីគេចចេញពីការបះបោរដ៏ពេញនិយមប្រឆាំងនឹងរដ្ឋាភិបាលរបស់គាត់ បានថ្លែងថា លោកបានចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ច ដែលបានលេបត្របាក់ប្រទេសដែនកោះមួយនេះ ។
ការលាលែងពីតំណែងរបស់លោក Gotabaya Rajapaksa ត្រូវបានទទួលយកដោយសភាកាលពីថ្ងៃសុក្រ ។ គាត់បានជិះយន្តហោះទៅកាន់ប្រទេស Maldives ហើយបន្ទាប់មកទៅកាន់សិង្ហបុរី បន្ទាប់ពីបាតុករប្រឆាំងរដ្ឋាភិបាលរាប់សែននាក់បានចេញមកតាមផ្លូវក្នុងទីក្រុងកូឡុំបូ កាលពីមួយសប្តាហ៍មុន ហើយបានកាន់កាប់លំនៅដ្ឋាន និងការិយាល័យផ្លូវការរបស់គាត់។
សភារបស់ប្រទេសស្រីលង្កា បានជួបប្រជុំគ្នាកាលពីថ្ងៃសៅរ៍ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មី ខណៈដែលការដឹកជញ្ជូនប្រេងឥន្ធនៈ បានមកដល់ដើម្បីផ្តល់ជំនួយសង្គ្រោះមួយចំនួនដល់ប្រទេស ដែលរងគ្រោះដោយវិបត្តិ។
លោក Dhammika Dasanayake អគ្គលេខាធិការសភាស្រីលង្កា បានអានជាផ្លូវការនូវលិខិតលាលែងពីតំណែងរបស់លោក Rajapaksa ដែលខ្លឹមសារដែលមិនត្រូវបានផ្សព្វផ្សាយពីមុនមកនោះទេ ។
នៅក្នុងលិខិតរបស់គាត់លោក Rajapaksa បានដាក់ថា វិបត្តិហិរញ្ញវត្ថុរបស់ប្រទេសស្រីលង្កាត្រូវបានចាក់ឫសក្នុងការគ្រប់គ្រងសេដ្ឋកិច្ចខុសឆ្នាំ ដែលចុះកាលបរិច្ឆេទមុនអាណត្តិប្រធានាធិបតីរបស់គាត់ រួមជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ដែលបានកាត់បន្ថយយ៉ាងខ្លាំងនូវការមកដល់ និងការទូទាត់ប្រាក់ពីពលករបរទេសរបស់ប្រទេសស្រីលង្កា ។
លិខិតនោះបានដាក់ថា “វាជាជំនឿផ្ទាល់ខ្លួនរបស់ខ្ញុំដែលខ្ញុំបានចាត់វិធានការគ្រប់បែបយ៉ាងដើម្បីដោះស្រាយវិបត្តិនេះ រួមទាំងការអញ្ជើញសមាជិកសភា ឱ្យបង្កើតរដ្ឋាភិបាលគ្រប់ភាគី ឬឯកភាព” ទៀតផង ។
សភានឹងជួបប្រជុំគ្នានៅថ្ងៃអង្គារ ដើម្បីទទួលយកការតែងតាំងសម្រាប់តំណែងប្រធានាធិបតី ។ ការបោះឆ្នោតដើម្បីសម្រេចចិត្តមេដឹកនាំប្រទេសនឹងធ្វើឡើងនៅថ្ងៃពុធ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា