ព័ត៌មានអន្តរជាតិ

Update៖ រដ្ឋាភិបាលអង់គ្លេស នឹងបើកកិច្ចប្រជុំ ឆ្លើយតបបន្ទាន់ដើម្បីរៀបចំផែនការ លើបញ្ហាសីតុណ្ហភាព កើនឡើងខ្លាំងលើសពីធម្មតា

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍

រដ្ឋាភិបាលអង់គ្លេស គ្រោងនឹងបើកកិច្ចប្រជុំឆ្លើយតបបន្ទាន់ ដើម្បីរៀបចំផែនការសម្រាប់បញ្ហា សីតុណ្ហភាពខ្ពស់បន្ទាប់ពីអាជ្ញាធរបានចេញការព្រមាន សញ្ញាពណ៌ “ក្រហម” ជាលើកដំបូងសម្រាប់កម្តៅខ្លាំង នៅដើមសប្តាហ៍ក្រោយ ។

ការិយាល័យឧតុនិយមរបស់ចក្រភពអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃសុក្រថា ការជូនដំណឹងនេះគ្របដណ្តប់លើផ្នែកធំនៃប្រទេសអង់គ្លេសនៅថ្ងៃចន្ទ និងថ្ងៃអង្គារ នៅគ្រាដែលសីតុណ្ហភាពអាចឡើង ដល់៤០អង្សាសេជាលើកដំបូង ដែលបង្កហានិភ័យនៃជំងឺធ្ងន់ធ្ងរ និងសូម្បីតែការស្លាប់ក្នុងចំណោមមនុស្សដែលមានសុខភាពល្អ ។ កំណត់ត្រារបស់ចក្រភពអង់គ្លេសគឺ ៣៨.៧អង្សាសេដែលបានកំណត់ក្នុងឆ្នាំ២០១៩ ។

អ្នកដំណើរតាមផ្លូវដែក និងអ្នកប្រើប្រាស់រថភ្លើងក្រោមដីនៅទីក្រុងឡុងដ៍ ត្រូវបានគេណែនាំមិនឱ្យធ្វើដំណើរនៅថ្ងៃចន្ទ និងថ្ងៃអង្គារ លុះត្រាតែវាចាំបាច់បំផុត ។ ជាមួយគ្នានេះដែរ កុមារ និងមនុស្សចាស់ដែលត្រូវបានចាត់ទុកថា ងាយរងគ្រោះដោយសីតុណ្ហភាពខ្ពស់ សាលារៀន និងផ្ទះថែទាំត្រូវបានជំរុញឱ្យចាត់វិធានការដើម្បីការពារសិស្សានុសិស្ស និងអ្នករស់នៅចាស់។

 “ប្រសិនបើអតិថិជនត្រូវការការធ្វើដំណើរ ពួកគេគួរតែពិនិត្យមើលមុនពេលពួកគេធ្វើដំណើរ ដូចដែលយើងកំពុងរំពឹងថា នឹងមានផលប៉ះពាល់ខ្លះដល់សេវាកម្មផ្លូវក្រោមដី និងផ្លូវដែក ដោយសារការរឹតបន្តឹងល្បឿនបណ្តោះអាសន្ន យើងនឹងត្រូវការណែនាំ ដើម្បីរក្សាសុវត្ថិភាពទាំងអស់គ្នា”  លោក Andy Lord បានលើកឡើងថា ប្រធានផ្នែកប្រតិបត្តិការដឹកជញ្ជូនសម្រាប់ទីក្រុងឡុងដ៍ ដែលគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនរបស់រដ្ឋធានីបានលើកឡើងដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top