ព័ត៌មានអន្តរជាតិ

Update៖ ប្រធានហិរញ្ញវត្ថុ នៃប្រទេសសមាជិកក្រុម G20 សន្យាថានឹងដោះស្រាយ វិបត្តិអសន្តិសុខស្បៀងសកល

ឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ថា ប្រធានហិរញ្ញវត្ថុនៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗចំនួន២០ រឺហៅថា ក្រុម G20  កាលពីថ្ងៃសៅរ៍បានសន្យាថា នឹងដោះស្រាយអសន្តិសុខ ស្បៀងអាហារសកល និងបំណុលកើនឡើង ប៉ុន្តែបានធ្វើការទម្លាយគោលនយោបាយមួយចំនួន ចំពេលមានការបែកបាក់គ្នា ជុំវិញសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ 

ជាមួយនឹងសំណួរដែលកំពុងកើនឡើង អំពីប្រសិទ្ធភាពរបស់ក្រុម G20 ក្នុងការដោះស្រាយបញ្ហាធំៗ របស់ពិភពលោក រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen បានថ្លែងថា ភាពខុសគ្នាបានរារាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាលមិនឱ្យចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ប៉ុន្តែថាក្រុមនេះមាន “ការយល់ស្របខ្លាំង” លើតម្រូវការក្នុងការ ដោះស្រាយវិបត្តិសន្តិសុខស្បៀងកាន់តែអាក្រក់ ។

ម្ចាស់ផ្ទះឥណ្ឌូនេស៊ី នឹងចេញសេចក្តីថ្លែងការណ៍ របស់ប្រធានជំនួសវិញ ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Sri Mulyani Indrawati បានលើកឡើងថា ប្រធានបទភាគច្រើនត្រូវបានយល់ព្រម ដោយសមាជិកទាំងអស់ លើកលែងតែសេចក្តីថ្លែងការណ៍ពិសេស អំពីសង្គ្រាមនៅអ៊ុយក្រែន ។ លោកស្រីបានពិពណ៌នាថា វាជា “លទ្ធផលល្អបំផុត” ដែលក្រុមអាចសម្រេចបាន នៅក្នុងកិច្ចប្រជុំនេះ ។

បណ្តាប្រទេសលោកខាងលិច បានអនុវត្តទណ្ឌកម្មយ៉ាងតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ី ដែលបានលើកឡើងថា ខ្លួនកំពុងធ្វើ “ប្រតិបត្តិការយោធាពិសេស” នៅអ៊ុយក្រែន ។ ប្រទេសក្រុម G20ផ្សេងទៀត រួមទាំងចិន ឥណ្ឌា និងអាហ្រ្វិកខាងត្បូង មិនបានលើកឡើងអ្វីសោះសម្រាប់ការឆ្លើយតបរបស់ពួកគេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top