ព័ត៌មានអន្តរជាតិ

ករណីធ្លាក់យន្តហោះពន្លត់អគ្គីភ័យ១គ្រឿង នៅព័រទុយហ្គាល់ បណ្តាលឲ្យពីឡុតម្នាក់ បាត់បង់ជីវិត

លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ថា ពីឡុតម្នាក់បានស្លាប់កាលពីថ្ងៃសុក្រ បន្ទាប់ពីយន្តហោះពន្លត់អគ្គីភ័យ របស់គាត់បានធ្លាក់ ខណៈកំពុងព្យាយាមពន្លត់នឹងភ្លើងនៅក្នុងក្រុង Vila Nova de Foz Coa ភាគខាងជើងប្រទេសព័រទុយហ្គាល់ នេះបើយោងតាមអាជ្ញាធរ ក្នុងតំបន់បានបញ្ជាក់ដូច្នេះ ។

អាជ្ញាធរបានឲ្យដឹងថា ការស្លាប់នេះត្រូវបានប្រកាស នៅនឹងកន្លែងដោយក្រុមគ្រូពេទ្យ នៃវិទ្យាស្ថានជាតិសង្គ្រោះបន្ទាន់ ហើយរាងកាយរបស់អ្នកបើកយន្តហោះត្រូវបានឆេះ ហើយយន្តហោះក៏ត្រូវបានបំផ្លាញផងដែរ ។

ការិយាល័យបង្ការ និងស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះ និងគ្រោះថ្នាក់ផ្លូវដែក បានបើកការស៊ើបអង្កេតលើគ្រោះថ្នាក់នេះ ។

លោក Marcelo Rebelo de Sousa ប្រធានាធិបតីព័រទុយហ្គាល់ បានសម្តែង “ការសោកស្តាយយ៉ាងខ្លាំង” ចំពោះការស្លាប់របស់អ្នកបើកយន្តហោះរូបនេះ ។

ប្រទេសព័រទុយហ្គាល់ដីគោក បានស្ថិតក្នុងស្ថានភាពបន្ទាន់រហូតដល់ថ្ងៃទី១៥ ខែកក្កដា ដោយសារតែហានិភ័យ នៃអគ្គីភ័យកាន់តែអាក្រក់ជាមួយនឹងសីតុណ្ហភាព ដែលអាចលើសពី៤៥អង្សាសេ នៅក្នុងផ្នែកខ្លះនៃប្រទេសនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top