ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ត្រៀមវិលមករកកាតព្វកិច្ច ពាក់ម៉ាសឡើងវិញ

បរទេស៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសអាល្លឺម៉ង់លោក Marco Buschmann កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសថាប្រទេសអាល្លឺម៉ង់ នឹងវិលត្រឡប់ទៅរកច្បាប់កាតព្វកិច្ច ក្នុងការពាក់ម៉ាសឡើងវិញ
នៅក្នុងតំបន់និងទីបិទជិតនារដូវរងា ឈានចូលមកដល់ខាងមុខនេះ ដើម្បីអាចកាត់បន្ថយការ រីករាលដាលវិរុសកូវីដ។

លោកថ្លែងបែបនេះថា៖ រលកវាយប្រហារកូវីដកាលពី រដូវក្តៅបានបាត់បង់សន្ទុះរបស់វា ទៅហើយនៅក្នុងប្រទេស ប៉ុន្តែយើងត្រូវតែចាត់វិធានការ ឲ្យបានត្រៀមបម្រុងម៉ត់ចត់បំផុត រង់ចាំរដូវរងាមកដល់ជំនួសវិញ ដើម្បីអាច
បន្តកាត់បន្ថយការរីករាលដាល។

លោករដ្ឋមន្ត្រីបានបន្តទៀតថា រដ្ឋាភិបាលកំពុងស្ថិតនៅក្នុង ដំណាក់កាលត្រៀមយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការទប់ស្តាត់កូវីដហើយ នឹងមានទំនុកចិត្តថាវិធានការដ៏ មានប្រសិទ្ធភាពជាច្រើន នឹងអាចត្រូវបានសម្រេចចិត្ត
ចុងក្រោយនៅត្រឹមចុងខែកក្កដានេះ។

គួរឲ្យដឹងដែរថា សេចក្តីព្រាងជាច្រើនត្រូវបានបន្ត ពិភាក្សានៅឡើយរវាងអជ្ញាធរ មកពីរដ្ឋចំនួន១៦ហើយ នៅក្រោយវារួចរាល់សេចក្តីព្រាងរួម នឹងត្រូវបញ្ជូនទៅកាន់សភាជាតិ នៅក្នុងខែកញ្ញាដើម្បីរៀបចំ ការអនុម័តនិងអនុវត្ត ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top