ព័ត៌មានអន្តរជាតិ

Update៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ថ្លែងថា សង្គ្រាមនៅអ៊ុយក្រែន បង្ហាញអំពីឥទ្ធិពលរបស់បញ្ចិមប្រទេសដែលឈានដល់ទីបញ្ចប់ ខណៈចិន ចាប់ដៃជាមួយរុស្ស៊ី ឡើងឋានៈជាមហាអំណាច

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ថា សង្រ្គាមអ៊ុយក្រែន បង្ហាញថា ឥទ្ធិពលរបស់បស្ចិមប្រទេសកំពុងតែឈានដល់ទីបញ្ចប់ នៅគ្រាដែលប្រទេសចិន ឡើងឋានៈជាមហាអំណាច ក្នុងភាពជាដៃគូជាមួយរុស្ស៊ី នៅចំណុចមួយក្នុងចំណោម ចំណុចបំផ្លិចបំផ្លាញ ដ៏សំខាន់បំផុត ក្នុងរយៈពេលជាច្រើនសតវត្សមកនេះ ។ លោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែងយ៉ាងដូច្នេះ ។

លោក Blair បានថ្លែងថា ពិភពលោកគឺស្ថិតនៅចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្រដែលអាចប្រៀបធៀបជាមួយនឹងការបញ្ចប់សង្គ្រាមលោកលើកទី២ ឬការដួលរលំនៃសហភាពសូវៀត ប៉ុន្តែនៅពេលនេះលោកខាងលិចច្បាស់ជាមិនស្ថិតក្នុងការឡើងឋានៈទៀតនោះទេ ។

លោក Blair បានថ្លែងនៅក្នុងការបង្រៀនមួយដែលមានចំណងជើងថា បន្ទាប់ពីអ៊ុយក្រែន តើមេរៀនអ្វីខ្លះឥឡូវនេះសម្រាប់ភាពជាអ្នកដឹកនាំរបស់លោកខាងលិច? នេះបើយោងតាមអត្ថបទនៃសុន្ទរកថាទៅកាន់វេទិកាគាំទ្រសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងអឺរ៉ុបនៅ Ditchley Park ភាគខាងលិចទីក្រុងឡុងដ៍ ។

លោក Blair បានថ្លែងថា “ពិភពលោកនឹងមានទីបញ្ចប់ ហើយអាចមាននៅពហុប៉ូល” ។ “ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយដ៏ធំបំផុតនៃសតវត្សនេះ នឹងមកពីប្រទេសចិន មិនមែនរុស្ស៊ីនោះទេ” ។

ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កឱ្យមានវិបត្តិធ្ងន់ធ្ងរបំផុតនៅក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ នៅគ្រាដែលមនុស្សជាច្រើនភ័យខ្លាចថា ពិភពលោកស្ថិតក្នុងមាត់ជ្រោះនៃសង្គ្រាមនុយក្លេអ៊ែរ ។

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា លោកខាងលិចបានប្រកាសសង្គ្រាមសេដ្ឋកិច្ច ដោយព្យាយាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់រុស្ស៊ីឱ្យនៅដាច់ដោយឡែក ហើយវិមានក្រឹមឡាំងអះអាងថា រុស្ស៊ីនឹងងាកទៅរកមហាអំណាចដូចជាចិន និងឥណ្ឌា ។

សង្រ្គាមនៅអ៊ុយក្រែន លោក Blair បានថ្លែងថា បានបញ្ជាក់យ៉ាងច្បាស់ថា លោកខាងលិចមិនអាចពឹងផ្អែកលើប្រទេសចិន “ដើម្បីប្រព្រឹត្តតាមរបៀបដែលយើងនឹងពិចារណាសមហេតុផលនោះទេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top