ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦,៤រ៉ិចទ័រ វាយប្រហារតំបន់ឆ្នេរ នៃប្រទេសឈីលី

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ថា គ្រោះរញ្ជួយដីមួយកម្រិត ៦,៤រ៉ិចទ័រ វាយប្រហារមកលើតំបន់ឆ្នេរ នៃប្រទេសឈីលី ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៦,៤រ៉ិចទ័របានអង្រួននៅតំបន់ឆ្នេរ Aisen នៃប្រទេសឈីលី កាលពីម៉ោង១៩និង៣៧នាទីម៉ោងសកល ។

ចំណុចកណ្តាលនៃ គ្រោះរញ្ជួយដីនេះមានជម្រៅ ១០គីឡូម៉ែត្រ ហើយត្រូវបានគេវាយតម្លៃបឋមឃើញថា មានរង្វាស់ ៤៤.៥៦៩៦ដឺក្រេ នៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់ ៧៩.៧៥២៨ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងលិច ។

ក្រោយពីមានគ្រោះរញ្ជួយដីនេះកើតឡើង នៅមិនទាន់មានសេចក្តីរាយការណ៍ ណាមួយដែលលម្អិតអំពីអ្នកស្លាប់ រឺខូចខាតអ្វី នៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top