ព័ត៌មានអន្តរជាតិ

ពេលមកដល់ Turpan ភូមិភាគស្វយ័ត Xinjiang តើលោក Xi Jinping យកចិត្តទុកដាក់រឿងអ្វីខ្លះ? (ភាគទី២) ផ្លូវអភិវឌ្ឍន៍នៃភូមិ Ximen នៅទីក្រុងថ្មី Xincheng

កាលពីថ្ងៃទី ១៤ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនដែលកំពុងចុះត្រួតពិនិត្យ ការងារនៅភូមិភាគស្វយ័ត Xinjiang បានចេញដំណើរទៅភូមិ Ximen Xincheng ខណ្ឌ Gaochang ក្រុង Turpan ដើម្បីយល់ដឹងអំពីវឌ្ឍនភាពនៃ ការជំរុញការអភិវឌ្ឍជនបទនៅទីនោះ។

យុទ្ធសាស្ត្រអភិវឌ្ឍជនបទ បានលើកឡើងដោយលោក Xi Jinping នៅក្នុងរបាយការណ៍នៃ សមាជបក្សកម្មុយនីស្តចិនលើកទី ១៩ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៧ ។ លោកបានគូសបញ្ជាក់ច្រើនម្តងថា ការអភិវឌ្ឍជនបទ ការជ្រើសរើសឧស្សាហកម្មដែល ធ្វើឱ្យប្រជាជនមានជីវភាពធូរធារ ទៅតាមលក្ខខណ្ឌក្នុងស្រុកជាគន្លឹះ ។

តំបន់ជនជាតិភាគតិចគួរតែ ស្វែងរកចំណុចចូលនិងចំណុចកម្លាំង ដើម្បីសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និងជំរុញវិបុលភាពរួម ។ ភូមិ Ximen Xincheng ជាភូមិគំរូមួយដែលផ្អែកលើធនធាន លក្ខណៈក្នុងស្រុក និងប្រកាន់ខ្ជាប់នូវជំរុញកសិកម្ម តាមរយៈវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។

ភូមិ Ximen Xincheng មាន៥៥០គ្រួសារ និងអ្នកស្រុកចំនួន ៣៧៩០ នាក់រួមទាំងជនជាតិវៃវូអឺ៣៧០២ នាក់ ។ ស្របតាមផ្លូវល្បឿនលឿនដាក់ឱ្យដំណើរការ និងជំនួយពីសហគ្រាសដឹកជញ្ជូន ការលក់ទំពាំងបាយជូរស្រស់នៅក្នុង Turpan បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ ភូមិ Ximen Xincheng នឹងប្រើប្រាស់ ៨៥% នៃដីដាំដុះដែលមានស្រាប់ ដើម្បីដាំទំពាំងបាយជូរ ហើយបានទាក់ទាញសហគ្រាស ឱ្យអភិវឌ្ឍការកែច្នៃដំណាប់ផ្លែឈើ ដូចជា ទំពាំងបាយជូរក្រៀម ដំណាប់ត្រសក់ស្រូវ ពុទ្រាក្រហម វ៉ាល់ណាត់ជាដើមដែលមានសមត្ថភាព ផលិតប្រចាំឆ្នាំដល់ទៅ ៣០០០ តោន ។

លើសពីនេះទៀត ភូមិក៏បានសាងសង់សួន ឧស្សាហកម្មនំណាំង (Nang) ដែលមានទិន្នផលប្រចាំថ្ងៃប្រហែល ១០ ម៉ឺន ព្រមទាំងកន្លែងចិញ្ចឹមសត្វព្រាប និងភោជនីយដ្ឋានញ៉ាំសត្វព្រាបជាដើម ។ អ្នកភូមិ Ximen Xincheng បានបង្កើនប្រាក់ចំណូល ដោយធ្វើការនៅមាត់ទ្វារផ្ទះរបស់ខ្លួន ចែករំលែកប្រាក់ចំណេញពីឧស្សាហកម្ម និងត្រួសត្រាយផ្លូវអភិវឌ្ឍន៍ ដោយការខិតខំប្រឹងប្រែង ។

គោលដៅនៃយុទ្ធសាស្រ្ដអភិវឌ្ឍជនបទ គឺដើម្បីធ្វើឱ្យវិស័យកសិកម្មក្លាយជា ឧស្សាហកម្មដែលរីកចម្រើន ធ្វើឱ្យកសិករក្លាយជាមុខរបរដ៏គួរឱ្យទាក់ទាញ ព្រមនិងធ្វើឱ្យតំបន់ជនបទ ក្លាយជាស្រុកកំណើតដ៏ស្រស់ស្អាត សម្រាប់ការរស់នៅ និងធ្វើការយ៉ាងសុខសាន្ត ។

ឆ្ពោះទៅរកគោលដៅបែបនេះ ភូមិ Ximen Xincheng មិនត្រឹមតែបានកសាងខ្សែសង្វាក់ ឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសាងសង់ទីលាន ទទឹមក្រហមដែលរួមបញ្ចូលការកម្សាន្ត និងលំហែកាយ សាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកក្វក់ អនុវត្ត “បដិវត្តន៍បង្គន់” និងសាងសង់លំនៅដ្ឋាន តម្លៃសមរម្យចំនួន ៣៣០ ឈុត ។ ដូចឈ្មោះរបស់ភូមិនេះ ភូមិនេះបានក្លាយទៅជា”ទីក្រុងថ្មី” ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top