រសៀលថ្ងៃទី១៤ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានទៅ ដល់បុរីបុរាណJiaohe ក្នុងក្រុងTurpan ភូមភាគស្វយ័តXinjiang ដើម្បីស្វែងយល់ពីការការពានិងប្រើប្រាស់ បេតិកភ័ណ្ឌវប្បធម៌ជាដើម។
បុរីបុរាណJiaohe ស្ថិតនៅជាយក្រុងTurpan ទំហំសរុប ៣៧.៦ហិកតា ជាទីក្រុងបុរាណសាងសង់ពីដី ដែលមានទំហំធំបំផុត ហើយត្រូវបានអភិរក្សល្អជាងគេ និងមានប្រវត្តិសាស្ត្រយូរ ជាងគេលើសកលលោក។

បុរីបុរាណ Jiaohe ធ្លាប់ជាច្រកគមនាគមន៍សំខាន់ តាមផ្លូវសូត្រសម័យបុរាណ។ តាមការកំណត់ក្នុងសៀវភៅប្រវត្តិសាស្ត្រ ឆ្នាំ ៦០ មុនគ្រឹស្តសករាជ រជ្ជកាល HAN បានបង្កើតស្ថាប័នគ្រប់គ្រង តំបន់ភាគខាងលិចរបស់ចិននៅបុរី Jiaohe ដែលតំណាងឱ្យតំបន់ជុំវិញ ជាទឹកដីរបស់ចិនជាផ្លូវការ។

ឈានដល់រជ្ជកាលTANG ក៏ជ្រើសយកបុរីJiaohe ធ្វើជាទីចាត់ការស្ថាប័នគ្រប់គ្រង កិច្ចការយោធានិងនយោបាយ កំពូលប្រចាំតំបន់ភាគខាងលិចរបស់ចិនដែរ។ បុរីបុរាណ Jiaohe ជាទីសក្ខីភាពនៃភាពរុងរឿងនឹងការផ្លាស់ប្តូរ ដ៏មមាញឹកនៃពាណិជ្ជកម្ម និងវប្បធម៌តាមផ្លូវសូត្រ បានកំណត់ប្រវត្តិសាស្ត្រផ្លាស់ប្តូរ និងផ្សព្វផ្សាយបច្ចេកទេសស្ថាបត្យកម្ម និងពុទ្ធសាសនាតាមផ្លូវសូត្រ។ ក្រោយមក ដោយបានរងសង្គ្រាមជាយូរឆ្នាំ បុរីJiaohe ក៏កាន់តែពុកផុយទៅ រហូតដល់ត្រូវបោះបង់ចោល។

លោក Xi Jinping បានគូសបញ្ជាក់ពេលត្រួតពិនិត្យ ការងារនៅទីនេះថា បុរីបុរាណ Jiaohe ជាច្រកគមនាគមន៍សំខាន់ នៃផ្លូវសូត្រ ជាសក្ខីភាពសំខាន់មួយនៃ ប្រវត្តិសាស្ត្រអរិយធម៌ជាង ៥ពាន់ឆ្នាំរបស់ប្រជាជាតិចិន ដែលមានគុណតម្លៃប្រវត្តិសាស្ត្រសំខាន់។ ត្រូវបង្កើនការប្រើប្រាស់ ការការពារ និងបន្តវេនបេតិកភ័ណ្ឌវប្បធម៌ ដើម្បីពង្រីកឥទ្ធិពលអន្តរជាតិនៃ វប្បធម៌ប្រជាជាតិចិន ដោយឥតឈប់ឈរ។

កាលពីឆ្នាំ២០១៤ បុរីបុរាណដែលបានបន្តវេនសសៃឈាម របស់ប្រជាជាតិចិន និងជាទីតាំងប្រវត្តិសាស្ត្រសំខាន់មួយ នៃផ្លូវសូត្រមួយនេះបានត្រូវបាន ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក៕ វិទ្យុ មិត្តភាពកម្ពុជាចិន
