វ៉ាស៊ីនតោន៖ ដោយសារមេរោគទម្រង់ថ្មីអូមីក្រុង BA.5 រីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស រដ្ឋាភិបាលសហរដ្ឋអាមេរិកម្តងទៀត ត្រូវបានគេមើលឃើញថា មានភាពកំសោយប្រឆាំងនឹងមេរោគ ដែលបានឆក់យកជីវិតប្រជាជនអាមេរិក ជាងមួយលាននាក់ ដែលបង្ហាញថាហេដ្ឋារចនាសម្ព័ន្ធ សុខភាពសាធារណៈរបស់ប្រទេសនេះ នៅតែមានមានភាពទន់ខ្សោយ នេះបើតាមការរាយការណ៍ របស់ The Boston Globe ។
របាយការណ៍បានឲ្យដឹងថា “ឧទាហរណ៍សហរដ្ឋអាមេរិក គឺនៅឆ្ងាយពីដៃគូររបស់ខ្លួននៅពេល និយាយអំពីការគ្រប់គ្រងការ ចាក់វ៉ាក់សាំងដូសជំរុញ ដោយមានតែមួយភាគបីនៃចំនួនប្រជាជន ដែលបានទទួលការចាក់ដូសជំរុញ យ៉ាងហោចណាស់មួយដូស” ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺមានការយឺតយ៉ាវ ក្នុងការចេញគោលការណ៍ណែនាំ ប្រកបដោយប្រសិទ្ធភាពលើ BA.5 រួមទាំងតម្រូវការ ដើម្បីបិទបាំង” នេះបើយោងតាមរបាយការណ៍។
របាយការណ៍បានឲ្យដឹងថា “ហើយសម្រាប់ផ្នែករបស់ខ្លួន សភា បានបន្តបដិសេធសេតវិមាន នូវមូលនិធិដែលចាំបាច់ ដើម្បីបន្តធ្វើការស្រាវជ្រាវអំពីជំងឺកូវីដ ដែលត្រូវការច្រើន” ។
ខ្សែសង្វាក់នៃព្រឹត្តិការណ៍ថ្មីៗ គួរតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរដ្ឋបាលលោក បៃដិន ដោយបន្ថែមថា “នោះមិនត្រឹមតែដោយសារតែវាបង្ហាញថា សហរដ្ឋអាមេរិកមិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ការគ្រប់គ្រងជំងឺក្នុងរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែវាគូសបញ្ជាក់ដែនកំណត់ផងដែរ នៃការដោះស្រាយ ជំងឺរាតត្បាតបច្ចុប្បន្ន ក្នុងប៉ុន្មានខែ និងឆ្នាំខាងមុខ”៕
ប្រែសម្រួល ឈូក បូរ៉ា