ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ថា ការបោះឆ្នោតជុំទី៤នៃការបោះឆ្នោតភាពជាអ្នកដឹកនាំ Tory បានបញ្ចប់នៅទីនេះ កាលពីថ្ងៃអង្គារ ដោយអតីតអធិការបតី Rishi Sunak នៅតែនាំមុខគេ ។
អតីតរដ្ឋមន្ត្រីសមភាព លោក Kemi Badenoch ត្រូវបានទម្លាក់ចេញពីការប្រជែង ដោយកាត់បន្ថយចំនួន បេក្ខជនមកត្រឹម៣នាក់ នេះបើយោងតាមគណៈកម្មាធិការគាំទ្រ គណបក្សអភិរក្សនិយមឆ្នាំ១៩២២ ។
អ្នកនៅមានឈ្មោះប្រជែងទាំង៣គឺ Sunak (១១៨សំឡេង) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ Penny Mordaunt (៩២សំឡេង) និងរដ្ឋមន្ត្រីការបរទេស Liz Truss (៨៦សំឡេង) ។ លោក Sunak បានឈ្នះរាល់ការបោះឆ្នោត ចំនួន៤លើកកន្លងមក ។
បេក្ខជន Mordaunt គឺជាអ្នកឈរលំដាប់ទី២ជានិច្ច បន្ទាប់មកគឺ រដ្ឋមន្ត្រីការបរទេស Truss ។
ការបោះឆ្នោតចុងក្រោយ ក្នុងចំណោមសមាជិកសភា គ្រោងនឹងធ្វើឡើងនៅថ្ងៃពុធ ។ នេះនឹងបង្កើតបេក្ខជន ចុងក្រោយពីររូបមុន ពេលសមាជិកសភាចូលរួម សម្រាកនៅថ្ងៃព្រហស្បតិ៍ ។
ការបោះឆ្នោត២ចុងក្រោយ នឹងឆ្លងកាត់សន្លឹកឆ្នោត ប្រៃសណីយ៍នៃសមាជិកគណបក្ស អភិរក្សទាំងអស់ដែលមានចំនួន ប្រហែល២០០.០០០ ។ អ្នកឈ្នះដែលនឹងត្រូវប្រកាសនៅថ្ងៃទី៥ ខែកញ្ញា នឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ របស់ចក្រភពអង់គ្លេស ដោយស្វ័យប្រវត្តិ ។
យោងតាមការស្ទង់មតិ របស់ YouGov នៃសមាជិក Tory ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ លោក Sunak ហាក់ដូចជាត្រូវបានចាញ់ដោយ Mordaunt ឬ Truss នៅក្នុងការប្រកួតទល់មុខគ្នា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា