ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលរុស្ស៊ី និងអ៊ីរ៉ង់ ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងធានាសន្តិសុខក្នុងតំបន់

" "

ម៉ូស្គូ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានជួបពិភាក្សាគ្នានៅទីនេះ កាលពីថ្ងៃអង្គារ ដោយយល់ព្រមពង្រឹងទំនាក់ទំនង ទ្វេភាគីបន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីធានាសន្តិសុខនៅក្នុងតំបន់។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង បន្ទាប់ពីការមកដល់របស់លោក ពូទីន នៅទីក្រុងតេអេរ៉ង់ នៅរសៀលថ្ងៃអង្គារសម្រាប់ការ ចូលរួមក្នុងកិច្ចប្រជុំត្រីភាគីជាមួយលោក Raisi និងប្រធានាធិបតីតួកគី Recep Tayyip Erdogan ស្តីពីបញ្ហាស៊ីរីនៅពេលក្រោយ នេះបើយោងតាមរបាយការណ៍ របស់គេហទំព័ររបស់ប្រធានាធិបតីអ៊ីរ៉ង់ ។

" "

ភាគីទាំងពីរបានពិនិត្យមើល ការវិវឌ្ឍន៍ចុងក្រោយបង្អស់ ក្នុងទំនាក់ទំនងទ្វេភាគី ដែលមានភាពប្រសើរឡើង គួរឱ្យកត់សម្គាល់បន្ទាប់ពី ការចាប់ផ្តើមនៃរដ្ឋបាលលោក Raisi ដោយសម្តែងការពេញចិត្ត ចំពោះការកើនឡើងនៃទំនាក់ទំនង ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ពាណិជ្ជកម្ម និងវិស័យឧស្សាហកម្ម។

" "

ប្រធានាធិបតីទាំងពីរក៏ បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការបន្តផ្លូវនៃការពង្រឹង ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ ដោយកោតសរសើរចំពោះសមិទ្ធិផលរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម លោក Raisi និងលោក ពូទីន បានលើកឡើងពីភាពចាំបាច់នៃ ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរតំបន់ ដោយកត់សម្គាល់ថាពួកគេប្តេជ្ញា ជួយធានាសន្តិសុខនៅក្នុង “រដ្ឋឯករាជ្យ” ក្នុងតំបន់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top