ព័ត៌មានអន្តរជាតិ

លោកXi Jinping ប្រាប់ពួកយើងថា ជីវភាពល្អជាងនេះ មិនទាន់មកដល់ទេ !

លោកតា Bai Gaoshan អាយុ ៦៨ ឆ្នាំកំពុងស្រោចទឹក ក្នុងចម្ការបន្លែ ។ ក្នុងចម្ការនេះ ត្រប់ ត្រសក់ និងខ្ទឹមកំពុងតែលូតលាស់ល្អ ហើយដើមផ្លែប៉ោមពីរ បានគ្របដណ្តប់ ដោយផ្លែឈើពណ៌ បៃតងពេញដើម ។
“នៅពេល ដែលលោកប្រធានរដ្ឋ Xi Jinping មកកាលពីលើកមុន ខ្ញុំបានណែនាំគាត់ម្តងមួយៗ អំពីដំណាំ ដែលដាំដុះ នៅក្នុងវាលចម្ការ ។ លោកបានញញឹម ហើយនិយាយថា “ផ្លែឈើនិងបន្លែទាំងនេះ គឺគ្រប់គ្រាន់សម្រាប់គ្រួសារ អ្នកបរិភោគហើយ” ។

ភូមិ Fangcheng ថ្មី ឃុំ Xiping ទីក្រុង Datong ខេត្ត Shanxi ជាកន្លែង ដែលលោកតា Bai Gaoshan រស់នៅ គឺជាអតីតភូមិផ្លាស់ប្តូរ ទីលំនៅដើម្បីកាត់ បន្ថយភាពក្រីក្រ ។ លោកតា និង អ្នកភូមិជាង ២០០ គ្រួសារ បានផ្លាស់ទីលំនៅមកទីនេះម្តងមួយៗ ពីលំនៅដីក្សោះជីជាតិលើជម្រាលភ្នំ និងដីអំបិល ដែលបានរស់នៅតៗគ្នា គ្រប់ជំនាន់ ហើយជីវិតបានផ្លាស់ប្តូរ តាំងពីពេលនោះមក ។

នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ លោកប្រធានរដ្ឋចិន Xi Jinping បានដើរចូលទៅ ក្នុងផ្ទះរបស់លោកតា Bai Gaoshan ហើយអង្គុយនៅលើគែម គ្រែខាងដើម្បីជជែក ជាមួយគ្រួសារ Bai Gaoshan ។

លោកBai Gaoshan បានបង្ហាញរូបថតចាស់នៃរូងភ្នំដី ដែលគាត់រស់ នៅជាង ៤០ ឆ្នាំមុន ពេលផ្លាស់ទៅភូមិថ្មី ។
លោកប្រធានរដ្ឋ Xi Jinping បានទទួលថតរូប ហើយមើលវា ដោយយក ចិត្តទុកដាក់ ព្រមទាំងសួរថា “តើចំណាយលុយអស់ប៉ុន្មាន ហើយសម្រាប់ចូលរស់នៅក្នុង ផ្ទះឥឡូវនេះ?” លោកតា Bai Gaoshan ប្រាប់ថា ក្នុងឆ្នាំ ២០១៩ ដោយមានការគាំទ្រពីរដ្ឋាភិបាល គាត់ចំណាយ ត្រឹមតែមួយម៉ឺន យាន់ប៉ុណ្ណោះក៏បានចូលស្នាក់ នៅក្នុងផ្ទះថ្មី ។
“បន្ទាប់ពីរើផ្ទះហើយ ប្រកបការងារអ្វី? ប្រាក់ចំណូលយ៉ាងម៉េចដែរ?” លោកXi Jinping បានសួរបន្តទៀត ។

លោក Bai Lijun កូនប្រុសរបស់ Bai Gaoshan បានប្រាប់លោក Xi Jinping ថា បន្ទាប់ពីផ្លាស់ ទៅនៅភូមិថ្មី គាត់បានចូលរៀន ក្នុងសាលាបណ្តុះបណ្តាល វិជ្ជាជីវៈ ដោយទទួលបានប្រាក់ ឧបត្ថម្ភពីរដ្ឋាភិបាល ។ បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានក្លាយ ជាជាងផ្សារដែកក្នុងឆ្នាំ ២០១៩ទទួលបានប្រាក់ ចំណូលជាងបួនម៉ឺនយាន់ ។
លោក Xi Jinping បានសួរថា “តើពួកអ្នកមានផែនការអ្វីខ្លះ នាពេលអនាគត?”
“ខ្ញុំគ្រាន់តែសង្ឃឹមថា ជីវភាពរស់នៅនឹងកាន់តែប្រសើរឡើង ។ ” លោកតា Bai Gaoshan បានឆ្លើយថា ។
លោកXi Jinping បាននិយាយយ៉ាងម៉ឺងម៉ាត់ថា “ជីវភាពល្អជាងនេះ មិនទាន់មកដល់ទេ!”
មុនបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២២ លោកXi Jinping បានចុះត្រួតពិនិត្យការងារ នៅខេត្ត Shanxi ជាថ្មីម្តងទៀត ហើយសង្កត់ធ្ងន់ថា ធ្វើឱ្យប្រជាជន រស់នៅប្រកបដោយសុភមង្គល គឺជាការតស៊ូស្វែងរក របស់គណបក្សយើង ក្នុងរយៈពេលមួយរយឆ្នាំមកនេះ ។ យើងមិនត្រូវភ្លេចបំណង ដើមរបស់យើងឡើយ ចងចាំបេសកកម្មរបស់យើង ក្នុងចិត្ត ហើយធ្វើការតស៊ូពីមួយជំនាន់ ទៅមួយជំនាន់ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top