ព័ត៌មានអន្តរជាតិ

ឃុំខ្លួនបុរសថៅកែត្រីម្នាក់ ពាក់ព័ន្ធនឹង ការឆបោកប្រាក់ ២ម៉ឺនដុល្លារអាមេរិក

ភ្នំពេញៈ លោក សុវណ្ណ ច័ន្ទន៍គ្រឹស្នា ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប កាលពីរសៀលថ្ងៃ ទី ២០ ខែ កក្កដា ឆ្នាំ ២០២២នេះ បានសម្រេចឃុំខ្លួន បុរសត្រូវចោទ ម្នាក់ ដែលថៅកែត្រីម្នាក់ នៅខេត្តសៀមរាប និង បានបញ្ជូនទៅឃុំ នៅ ក្នុងពន្ធនាគារខេត្តសៀមរាបជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការឆបោកប្រាក់ចំនួន២ម៉ឺនដុល្លារសហរដ្ឋ អាមេរិក ប្រព្រឹត្ត កាលពីអំឡុងខែ មករា ឆ្នាំ ២០២២។

យោងតាមដីកាបង្គាប់អោយឃុំខ្លួនបណ្តោះ អាសន្នរបស់លោកចៅក្រស៊ើបសួរ ជនត្រូវចោទរូបនេះ មានឈ្មោះ សុខ យ៉ន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាម ខេត្តសៀមរាប។

ជនជាប់ចោទត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: «ឆបោក» តាមបញ្ញត្តិមាត្រា ៣៧៧ និង ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ។

គាត់ត្រូវបានចាប់ឃាត់ខ្លួន តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដោយយោងតាមពាក្យបណ្តឹង លេខ៥៤/២២ ព្រ.ទ.ក.ស ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ របស់ឈ្មោះ សុខ រ៉ាដែន ភេទប្រុស អាយុ៥៣ឆ្នាំ (ជាភាគីដើមបណ្តឹង) ដែលបាន ប្ដឹងពីបទករណី «ឆបោក» ប្រព្រឹត្តនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាម កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២៕ ដោយ: លីហ្សា

To Top